ព័ត៌មានអន្ដរជាតិ
រថយន្តដឹកសាំងជួបគ្រោះថ្នាក់ នាំគ្នាទៅប្រមូលសាំងធ្លាយ ស្រាប់តែផ្ទុះឆេះស្លាប់មនុស្ស ១០០នាក់នៅ នីហ្សេរីយ៉ា
ហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងនៅប្រទេសនីហ្សេរីយ៉ា ដោយរថយន្តដឹកសាំងមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ ហើយប្រជាពលរដ្ឋក៏នាំគ្នាទៅប្រមូលសាំងមកទុក តែរថយន្តក៏ផ្ទុះបង្កជាអគ្គិភ័យឆាបឆេះសម្លាប់មនុស្សចំនួន ១០០នាក់ និង៥០នាក់ទៀតរងរបួស។

តាមការចុះផ្សាយរបស់ RT, សោកនាដកម្មនេះ កើតឡើងនៅតំបន់ Majiya នៃរដ្ឋ Jigawa កាលពីថ្ងៃអង្គារទី១៥ ខែតុលាឆ្នាំ២០២៤។
លោក Shi’isu Adam អ្នកនាំពាក្យប៉ូលិសរដ្ឋ Jigawa បានប្រាប់អ្នកសារព័ត៌មានថា «រថយន្តនេះកំពុងធ្វើដំណើរចេញពីទីក្រុង Kano ក្នុងទិសដៅឆ្ពោះទៅទីក្រុង Nguru នៃរដ្ឋ Yobe នៅពេលជួបគ្រោះថ្នាក់ចរាចរណ៍ក្បែរសកលវិទ្យាល័យ Khadija»។
លោកបន្តថា មន្ត្រីក៏ព្រមានដល់ពលរដ្ឋឲ្យនៅឆ្ងាយពីរថយន្តដែរ ប៉ុន្តែពួកគេមិនស្តាប់ឡើយ ដោយនាំគ្នាទៅប្រមូលសាំងមកទុក ទើបបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបែបនេះ។
ទោះបីជាយ៉ាងណាក៏ដោយ តាមការបញ្ជាក់ពីមន្ត្រី, តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀតព្រោះថា មានមនុស្សមួយចំនួនកំពុងរងរបួសធ្ងន់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ស្លាប់កើនដល់១៣១នាក់ ក្នុងហេតុការណ៍ផ្ទុះរថយន្តដឹកប្រេង នៅ សៀរ៉ាឡេអូន ថ្ងៃមុន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ