ព័ត៌មានអន្ដរជាតិ
ចិន ថាមានឆន្ទៈចង់រាប់អានអាមេរិកធ្វើមិត្ត ដើម្បីប្រយោជន៍ពិភពលោក
លោក ស៊ី ជីនពីង មេដឹកនាំចិន បានប្រកាសនៅថ្ងៃទី១៦ខែតុលាថា ប្រទេសរបស់លោកមានឆន្ទៈក្នុងការធ្វើជាដៃគូ និងជាមិត្តជាមួយសហរដ្ឋអាមេរិក ដែលទំនាក់ទំនងនេះមិនត្រឹមតែជួយដល់ប្រទេសទាំងពីរនោះទេ ថែមទាំងពិភពលោកទាំងមូលផងដែរ។
លោក ស៊ី បាននិយាយថា ភាពជាដៃគូជោគជ័យរវាងចិន និងអាមេរិក គឺជាការបើកឱកាសសម្រាប់ការអភិវឌ្ឍ ជាជាងការបង្កើតនូវឧបសគ្គ។ លោកបានសង្កត់ធ្ងន់ថា ទំនាក់ទំនងនេះគឺជាសម្ព័ន្ធភាពទ្វេភាគីដ៏មានសារៈសំខាន់បំផុតនៅលើពិភពលោក ដែលអាចកំណត់អនាគត និងជោគវាសនានៃមនុស្សជាតិ។
ទំនាក់ទំនងប្រទេសទាំងពីរ មានភាពរកាំរកូសជាច្រើនលើកច្រើនសារ ពាក់ព័ន្ធនឹងក្ដីបារម្ភសន្តិសុខជាតិ ជម្លោះពាណិជ្ជកម្ម សកម្មភាពរបស់ក្រុងប៉េកាំងនៅលើសមុទ្រចិនខាងត្បូង និងការធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់។
ទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងអាមេរិក បានធ្លាក់ចុះខ្លាំងកាលពីឆ្នាំមុន លើបញ្ហាជាច្រើន រួមទាំងការរឹតបន្តឹងលើយានយន្តអគ្គិសនី និងឧបករណ៍អេឡិចត្រូនិចទំនើបៗ។
លោក ស៊ី បានប្រាប់ថា៖ «ចិនតែងតែដោះស្រាយទំនាក់ទំនងចិន-អាមេរិក ស្របតាមគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ហើយតែងតែជឿជាក់ថា ភាពជោគជ័យរបស់ចិន និងសហរដ្ឋអាមេរិក គឺជាឱកាសសម្រាប់គ្នាទៅវិញទៅមក»៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលបញ្ជូនលោក ដួង តារា ទៅឃុំខ្លួននៅពន្ធនាគារប៉េហ្សុី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ភឹម ស្រីណូ ត្រូវអ្នកលេងបណ្ដាញសង្គមថៃតាមវាយប្រហារ ក្នុងនោះក៏មានបវរកញ្ញាថៃឆ្នាំ ២០២០ ផងដែរ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
រោងចក្រអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ ថាមពល ៩០០មេហ្គាវ៉ាត់ នឹងបើកការដ្ឋាន សាងសង់នៅសប្ដាហ៍ក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផ្កាយដុះកន្ទុយ បង្ហាញខ្លួននៅប្រទេស ថៃ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ភាពខ្មៅងងឹតរបស់ម្ចាស់ Miss Grand International លោក ណាវ៉ាត់ ដែលអ្នកប្រហែលមិនដឹង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រកឃើញមនុស្សស្លាប់បន្ថែមទៀត នៅរដ្ឋ Florida ដោយសារព្យុះ Milton
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! ថតជាប់វីដេអូរលកយក្សកម្ពស់ជាង៨ម៉ែត្រ បោកសំដៅទៅរដ្ឋ Florida