Connect with us

ព័ត៌មានអន្ដរជាតិ

ពលករខ្មែរ​​ឆ្លង​ដែន​ជួប​គ្រោះថ្នាក់ចរាចរណ៍ស្លាប់​៤នាក់​ នៅ​​ទឹកដីថៃ

បានផុស

នៅ

ពលករខ្មែរចំនួន​៤នាក់ដែលគេសង្ស័យថា អាចឆ្លងដែនខុសច្បាប់តាមរយៈមេខ្យល់ និងធ្វើដំណើរតាមរថយន្តចេញពីក្បែរបន្ទាត់ព្រំដែនខេត្តបាត់ដំបង ហើយក៏បានជួបនឹងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តតែម្ដង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេហទំព័រថៃរ៉ាត់​មាន​មូលដ្ឋាន​​នៅប្រទេស​ថៃ​​ បាន​ផ្សាយ​ថា​​ ហេតុការណ៍នេះបានកើតឡើង​នៅ​ថ្ងៃទី​១៦​ខែតុលា​ឆ្នាំ​២០២៤​ នៅត្រង់ចំណុចក្បែរបរិវេណច្រកអន្តរជាតិខៅឌីន (ច្រកអន្តរជាតិភ្នំដី) ក្នុងភូមិ ៨ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ។

គេហទំព័រ បានបន្តថា នៅចំណុចកើតហេតុគេសង្កេតឃើញមានរថយន្តចំនួនពីរគ្រឿង ដែលរថយន្តទី១ ម៉ាក់ នីសាន់ ពណ៌ខ្មៅ ជារថយន្តលក្ខណៈគ្រួសាររបស់ជនជាតិថៃ ដែលក្នុងនោះមានអ្នករបួសទាំងក្មេងទាំងចាស់ចំនួន ៤​នាក់ ហើយបើកបរដល់ឈ្មោះ ឡេ ឆៃ ជាជនជាតិថៃ។

ឯរថយន្តដែលដឹកពលករចេញពីខ្សែបន្ទាត់ព្រំដែន ជារថយន្តពណ៌ប្រផេះ ដែលបានធ្លាក់ចូលទៅក្នុងចំការអំពៅ និងបើកបរដោយឈ្មោះ ប្រាថ្នា កន អាយុ ៤១ឆ្នាំ ជាជនជាតិថៃ ដោយឡែកអ្នកដំណើរនៅក្នុងរថយន្តចំនួន​៤នាក់ ដែលជាជនជាតិខ្មែរបានស្លាប់ទាំងអស់ គឺមានឈ្មោះ ១.ឡន វណ្ណៈ ភេទប្រុស អាយុ ៤៣ ឆ្នាំ ២ និង ៣.មិនស្គាល់ឈ្មោះដោយសារមិនមានឯកសារពាក់ព័ន្ធជាប់នឹងខ្លួន អាយុប្រហែល ៣០​ឆ្នាំ និង៤.ក្មេងប្រុសអាយុ​៥ឆ្នាំមិនស្គាល់សាវតាច្បាស់លាស់។

សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តដែលដឹកពលករ​ត្រូវ​បាន​បើក​បរ​​យ៉ាងលឿនចេញពីច្រកភ្នំដីចូលទៅក្នុងទឹកដីថៃ ដោយឡែករថយន្តមួយគ្រឿងទៀតគឺបានធ្វើដំណើរចេញពីស្រុកក្លងហាត មកកាន់ផ្សារភ្នំដីហើយក៏បានប៉ះគ្នាយ៉ាងខ្លាំង បណ្ដាល​ឲ្យរថយន្តដឹកពលករធ្លាក់ចូលទៅក្នុងចំការអំពៅហើយសម្រាប់ពលករទាំង​៤​នាក់ បានខ្ទាតចេញមកក្រៅរថយន្តទាំងអស់ បណ្ដាលឱ្យស្លាប់តែម្ដង។

បច្ចុប្បន្នក្រោយពីពិនិត្យសពនិងត្រៀមរៀបចំបញ្ជូនតាមនីតិវិធីរួចមក សមត្ថកិច្ចត្រៀមដើម្បីសាកសួរទៅលើអ្នកបើកបរទាំងពីររូបដែលកំពុងរងរបួសសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម