ព័ត៌មានអន្ដរជាតិ
ទ័ពអាកាសសិង្ហបុរីបញ្ចេញយន្តហោះចម្បាំងពីរគ្រឿងទៅអមយន្តហោះដែលគំរាមបំផ្ទុះគ្រាប់បែក
ប្រទេសសិង្ហបុរីបានចេញបញ្ជាឱ្យកងទ័ពអាកាសនៃសាធារណរដ្ឋសិង្ហបុរី (RSAF) ប្រតិបត្តិហោះហើរយន្តហោះចម្បាំង F-15SG នៅរាត្រីថ្ងៃអង្គារទី១៥ខែតុលា ដើម្បីអមយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាប Air India Express បន្ទាប់ពីការគំរាមបំផ្ទុះគ្រាប់បែកនៅលើជើងហោះហើរមកកាន់សិង្ហបុរី។
តាមការចុះផ្សាយរបស់ CNA រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Ng Eng Hen បានលើកឡើងនៅក្នុងសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកថា ក្រុមហ៊ុនអាកាសចរណ៍បានទទួលអ៊ីមែលថា មានគ្រាប់បែកនៅលើជើងហោះហើរលេខ AXB684 ដែលធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី។
សារព័ត៌មានរបស់ឥណ្ឌា The Hindu បានផ្សាយនៅថ្ងៃអង្គារថា មានជើងហោះហើរច្រើនបានទទួលសារក្លែងក្លាយគំរាមកំហែងបំផ្ទុះគ្រាប់បែកនៅលើយន្តហោះ។ Air India Express បានហៅហោះចេញពីMadurai នៃ រដ្ឋ Tamil Nadu នៅភាគខាងត្បូងប្រទេសឥណ្ឌាកាលថ្ងៃទី១៥ខែតុលា។
តាម CNA យន្តហោះ F-15SG ចំនួនពីរគ្រឿងបានហោះអមយន្តហោះចេញពីតំបន់ដែលមានប្រជាជនរស់នៅច្រើន ហើយវាបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Changi នៅម៉ោងប្រហែល១០និង០៤នាទីយប់ យឺតជាងមួយម៉ោងបន្ទាប់ពីការគ្រោងទុកសម្រាប់ការចុះចតធម្មតា។
លោករដ្ឋមន្ត្រីក្រសួងការពារជាតិ បាននិយាយថា៖«ប្រព័ន្ធការពារអាកាសដែលមានមូលដ្ឋានលើដីរបស់យើង និងក្រុមកម្ចាត់អាវុធជាតិផ្ទុះក៏ត្រូវបានដាក់ឱ្យប្រុងជើងការកម្រិតខ្ពស់ ។ នៅពេលវាចុះចតដល់ដី យន្តហោះត្រូវបានប្រគល់ឱ្យប៉ូលីសអាកាសយានដ្ឋាន» ដោយបន្ថែមថា ការស៊ើបអង្កេតកំពុងបន្ត។
លោក រដ្ឋមន្ត្រីក្រសួងការជាតិបាននិយាយថា៖«អរគុណច្រើនចំពោះការលះបង់ និងវិជ្ជាជីវៈរបស់កងកម្លាំងប្រដាប់អាវុធសិង្ហបុរី និងក្រុមសន្តិសុខជាតិរបស់យើង ដែលរក្សាយើងឱ្យមានសុវត្ថិភាពនៅក្នុងមាតុភូមិរបស់យើង ទោះបីជាមានការគំរាមកំហែងនៅជុំវិញយើងក៏ដោយ»។
ជាការឆ្លើយតបទៅនឹងសំណួររបស់ CNA កងកម្លាំងប៉ូលីសសិង្ហបុរី (SPF) បាននិយាយថា វាត្រូវបានជូនដំណឹងអំពីការគំរាមកំហែងគ្រាប់បែកនៅម៉ោងប្រហែល៨និង២៥នាទីយប់។
SPF បាននិយាយថា៖«យន្តហោះបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋាន Changi នៅម៉ោងប្រហែល១០និង០៤នាទីយប់ ក្រោមការអមដោយយន្តហោះចម្បាំង RSAF»៕
ដោយ រ៉ាន់ រើយ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់