Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky បង្ហាញផែនការសន្តិភាពទៅសភាអ៊ុយក្រែន ក្នុងនោះមានបង្កប់ ៥ចំណុចសំខាន់

បានផុស

នៅ

ក្រោយរង់ចាំអស់រយៈពេលជាយូរ ពេលនេះប្រមុខដឹកនាំទីក្រុងកៀវ លោក Volodymyr Zelensky បានបង្ហាញផែនការជ័យជម្នះទៅកាន់សភាអ៊ុយក្រែនហើយ ដោយក្នុងនោះ មានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចសំខាន់ចំនួន៥។ នេះបើតាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្របពេលជាមួយគ្នានោះ លោកបានថ្លែងថា មនុស្សមួយចំនួនបានមើលស្រាលពេលអ៊ុយក្រែននិយាយពីជ័យជម្នះ ប៉ុន្តែផែនការនេះនឹងជួយបញ្ចប់ជម្លោះ។ ផែនការនេះអាចអនុវត្តបាន ហើយវាអាស្រ័យលើដៃគូ។ វាមិនមែនអាស្រ័យលើរុស្ស៊ីទាំងស្រុងទេ ព្រោះទីក្រុងមូស្គូប្រហែលមិនចង់បានសន្តិភាពឡើយ។

៥ចំណុចសំខាន់នៅក្នុងផែនការរបស់លោក Zelensky នោះមានដូចជា៖

  1. អញ្ជើញ​អ៊ុយក្រែន ឲ្យ​ចូល​រួម​ជាមួយ​សម្ព័ន្ធ​យោធា​ណាតូ។
  2. ពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៊ី ក្នុងនោះបូករួមទាំងត្រូវទទួលបានការអនុញ្ញាតពីសម្ព័ន្ធមិត្តឲ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់លើទឹកដីរុស្ស៊ីនិងបន្តប្រតិបត្តិការយោធារបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី ដើម្បីចៀសវាងការបង្កើតតំបន់ទ្រនាប់នៅអ៊ុយក្រែនផងដែរ។
  3. ទប់ស្កាត់រុស្ស៊ីតាមរយៈការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រតែមិនមែនជានុយក្លេអ៊ែរ នៅលើដីអ៊ុយក្រែន។
  4. សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ត្រូវរួមគ្នាការពារធនធានធម្មជាតិដ៏សំខាន់របស់អ៊ុយក្រែន។
  5. នៅពេលសង្គ្រាមចប់ ត្រូវដាក់ទាហានអ៊ុយក្រែន ឲ្យឈរជើងជាមួយទាហានអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប។ 

ឆ្លើយតបទៅផែនការសន្តិភាពរបស់លោក Zelensky ភ្លាមៗនោះ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានចេញសេចក្តីថ្លែងការណ៍ថា ផែនការនេះនឹងគ្មានទទួលបានផលអ្វីទេ ប៉ុន្តែផ្ទុយទៅវិញវានឹងគ្រាន់តែនាំសំណាងអាក្រក់ឲ្យអ៊ុយក្រែន ប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova (រូបថត៖ RIA)

ចំណែក អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក៏ឆ្លើយតបផងដែរ ដោយហៅផែនការនេះថា ជាផែនទីបង្ហាញផ្លូវឆ្ពោះទៅរកការពង្រីកជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហើយសង្កត់ធ្ងន់ថា មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សម្រេច​បាន​សន្តិភាព​គឺ ​មេដឹកនាំ​អ៊ុយក្រែន ​ត្រូវភ្ញាក់ខ្លួន ហើយរកនឹកមើលពី​មូលហេតុ សួរខ្លួនឯងថាហេតុអ្វី​ជម្លោះនេះផ្ទុះឡើង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ ប្រាប់ទៅ ហ្សេលេនស្គី ថា លោកមិនដូរចិត្តឡើយ លើបញ្ហាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២ ម៉ោង មុន

អ្នក​នយោបាយ​កម្ពុជា ៖ ទណ្ឌិត សម រង្ស៊ី និង​ក្រុមប្រឆាំង​ជ្រុលនិយមថៃ ទាញ​យក​ចំណេញ​រៀងៗខ្លួន​ពី​ឃាតកម្មលើលោក លិម គឹមយ៉ា

កីឡា៣ ម៉ោង មុន

ក្រុមភ្ញៀវទាំង៣រកបានជ័យជម្នះក្នុងការប្រកួតជើងទី១ វគ្គ​១៦​ក្រុម ពានសម្តេច​តេជោ​

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង នឹងរៀបចំព្រឹតិ្តការណ៍អុំទូកកៃយ៉ាក់ទស្សនាតំបន់រ៉ាមសារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ជើង​ហោះ​ហើរនិងខ្សែរថភ្លើងរាប់សិបនៅ​ឥណ្ឌា​​ពន្យាពេល​​ ព្រោះ​អ័ព្ទ​ដ៏​ក្រាស់​​

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋាភិបាលទម្លាក់ថវិកា៣០លានដុល្លារ ដើម្បីអន្តរាគមន៍ទិញស្រូវពីកសិករដែលកំពុងធ្លាក់ថ្លៃ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

រកឃើញសពតារាស្រីម្នាក់ ឆេះស្លាប់ម្នាក់ឯង នៅក្នុងហេតុការណ៍ភ្លើងឆេះទីក្រុង LA

សន្តិសុខសង្គម១០ ម៉ោង មុន

អាជ្ញាធរខណ្ឌដង្កោ និងខណ្ឌមានជ័យ និមន្តព្រះសង្ឃ១៤អង្គ ប្រោសព្រំរំដោះគ្រោះលើមហាវិថី ៦០ម៉ែត្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

លោក ត្រាំ៖ ភ្លើងឆេះព្រៃនៅ LA បង្កមហន្តរាយ សាហាវជាងគ្រាប់បែកនុយក្លេអ៊ែរ ទៅទៀត

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លើក​ដំបូង! អ៊ុយក្រែន​បើក​ការ​វាយ​ប្រហារ​ទ្រង់ទ្រាយ​ធំ​បំផុត​លើ​រុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម