ព័ត៌មានអន្ដរជាតិ
អាមេរិក កូរ៉េខាងត្បូង និងជប៉ុន រួមគ្នាបង្កើតក្រុមពិសេស តាមដានទណ្ឌកម្មលើកូរ៉េខាងជើង
«Multilateral Sanctions Monitoring Team» គឺជាក្រុមឃ្លាំមើលការអនុវត្តទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង ដែលបង្កើតឡើងដោយប្រទេសចំនួន៣រួមគ្នា ដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន។ ការប្រកាសកាលពីថ្ងៃទី១៦ខែតុលាអំពីការបង្កើតក្រុមចម្រុះជាតិសាសន៍នេះ ធ្វើឡើងបន្ទាប់ពីរុស្ស៊ី និងចិនតែងតែរារាំងសកម្មភាពត្រួតពិនិត្យលើទណ្ឌកម្មចំពោះក្រុងព្យុងយ៉ាងនៅក្នុងអង្គការសហប្រជាជាតិ។
ប្រទេសរុស្ស៊ីកាលពីខែមីនា បានច្រានចោលការបន្តសកម្មភាពប្រចាំឆ្នាំនៃក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ក្នុងការត្រួតពិនិត្យការអនុវត្តទណ្ឌកម្ម ដែលមានគោលបំណងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងក្នុងរយៈពេល១៥ឆ្នាំ។ ចំណែកឯប្រទេសចិនវិញ មិនបានចូលរួមបោះឆ្នោតឲ្យបន្តសកម្មភាពឃ្លាំមើលទណ្ឌកម្មលើកូរ៉េខាងជើងនោះទេ។
មន្ត្រីកូរ៉េខាងត្បូងមួយរូប បាននិយាយថា ក្រុមនេះមានបំណងបន្តការងាររបស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ រួមទាំងការចេញរបាយការណ៍ទៀងទាត់ស្តីពីការអនុវត្តទណ្ឌកម្ម ហើយនឹងមានការចូលរួមពីប្រទេសចំនួន៨ផ្សេងទៀត រួមមានចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។
ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូល បានបញ្ជាក់ថា កូរ៉េខាងជើង និងរុស្ស៊ីបានធ្វើប្រតិបត្តិការយោធាខុសច្បាប់។ យ៉ាងណា ទីក្រុងមូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការជួញដូរសព្វាវុធ ប៉ុន្តែបានទទួលស្គាល់ថាពិតជាមានការជំរុញទំនាក់ទំនងយោធារួមគ្នារវាងសម្ព័ន្ធមិត្តទាំងពីរ ដោយប្រកាន់យកសន្ធិសញ្ញាការពារជាតិទៅវិញទៅមកនៅឯកិច្ចប្រជុំកំពូលមួយកាលពីខែមិថុនា៕
ដោយ៖ ឈាង
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់