Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ ប្រាប់​ថា ចិន​ធ្វើ​សមយុទ្ធ​រាល់ដង ទុក​ត្រៀម​វាយលុក​ដែនកោះ​របស់​ខ្លួន

បានផុស

នៅ

មន្ត្រី​សន្តិសុខ​តៃ​វ៉ាន់ បាន​ប្រកាស​ថា ចិន​កំពុង​កសាង​សមត្ថភាព​របស់​ខ្លួន​ជា​លំដាប់ ដើម្បី​​ប្រែ​សមយុទ្ធ​យោធា​ឲ្យ​ក្លាយ​​​ជា​ការ​​វាយ​ប្រហារ​ពេញ​លេញ​ទៅ​លើ​​ក្រុង​តៃប៉ិ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​១៧​ខែ​តុលា។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​​ជាន់​ខ្ពស់​​តៃវ៉ាន់​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​ថា ក្រុង​ប៉េកាំង «បាន​ចូល​ទៅ​កៀក​​កោះ​​​​តៃវ៉ាន់​ខ្លាំង។ ពួក​គេ​បាន​បង្កើន​សម្ពាធ​របស់​ពួក​គេ​​ទៅ​​លើ​តៃវ៉ាន់ និង​​គាប​សង្កត់​ពេល​វេលា​ឆ្លើយ​តប​របស់​តៃវ៉ាន់។ សមយុទ្ធ​នេះ​តំណាង​ឲ្យ​ការ​គំរាមកំហែង​​​កាន់​តែ​ខ្លាំង​ឡើង​​ជាង​ពីមុន​ដែល​ធ្លាប់​ធ្វើ​មក​លើ​តៃវ៉ាន់»។

នៅ​ក្នុង​សមយុទ្ធ​ចុង​ក្រោយ​របស់​ចិន​នៅ​ជុំវិញ​តៃវ៉ាន់ ក្រុង​តៃប៉ិ​បាន​​រាយការណ៍​ថា​ខ្លួន​​បាន​តាម​ដាន​ឃើញ​យន្តហោះ​ចម្បាំង​​ចំនួន​ ១៥៣​គ្រឿង និង​នាវា​ចំនួន​ ២៥​​គ្រឿង ស្ថិត​នៅ​ចម្ងាយ​ត្រឹម ៣៩​គីឡូម៉ែត្រ​ប៉ុណ្ណោះ​​ពី​កោះ​តៃវ៉ាន់។ បើ​តាម​មន្ត្រី​តៃវ៉ាន់ ចិន​ក៏​បាន​បាញ់​មីស៊ីល​ចំនួន ២​គ្រាប់​ផង​ដែរ​នៅ​ក្នុង​ស​មយុទ្ធ​ព្រមាន​​ក្រុង​តៃប៉ិ ដែល​ការ​បាញ់​​នេះ​សំដៅ​​ទៅ​លើ​តំបន់​​ដី​គោក​មួយ​កន្លែង តែ​មិន​បាន​ផ្ដល់​ព័ត៌មាន​លម្អិត​​នោះ​ទេ។

មន្ត្រី​តៃវ៉ាន់ បាន​និយាយ​ថា៖ «ទោះបី​ជា​ពួកគេ​មិន​បាន​បាញ់​មី​ស៊ី​ល​សំដៅ​កោះ​តៃវ៉ាន់​លើក​នេះ​ក៏​ដោយ ក៏​ពួក​គេ​បាន​អនុវត្ត​ការ​បាញ់​មី​ស៊ី​ល​ដែរ»។

ក្រសួង​ការពារ​ជាតិ​ចិន មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ទៅ​នឹង​ការ​លើក​ឡើង​​របស់​តៃវ៉ាន់​នោះ​​ឡើយ។ យ៉ាង​ណា កាល​ពី​ថ្ងៃ​ចន្ទ ចិន​បាន​ប្ដេជ្ញា​បន្ត​សកម្មភាព​ឲ្យ​កាន់​តែ​ខ្លាំង​​ទៀត​​ ប្រសិន​បើ​ចាំបាច់​ ដើម្បី​​ប្រឆាំង​នឹង​តៃវ៉ាន់ ខណៈ​កាល​ពី​ថ្ងៃ​ពុធ​វិញ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ចិន បាន​ប្រកាស​ថា ក្រុង​ប៉េកាំង​នឹង​មិន​បដិសេធ​ក្នុង​ការ​ប្រើប្រាស់​កង​កម្លាំង​ដើម្បី​ដណ្ដើម​យក​តៃវ៉ាន់​នោះ​ទេ។

ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទ​ទី១៤​ខែតុលា ដោយ​និយាយថា វា​ជាការព្រមានដល់ «សកម្មភាព​ផ្តាច់ខ្លួន» បន្ទាប់ពី​សុន្ទរកថា​នៅ​​ថ្ងៃ​បុណ្យ​ជាតិកាលពីសប្តាហ៍មុន​របស់​ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te។

ក្នុង​រយៈពេល​៥​ឆ្នាំ​​ចុង​ក្រោយ តៃវ៉ាន់បានត្អូញត្អែរអំពីសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃ​នៅ​ជុំវិញ​ដែន​កោះ​របស់​ខ្លួន រួមទាំងការ​​ធ្វើ​សមយុទ្ធ​ធំៗចំនួន​៤​លើក និង​ការ​ល្បាត​សមុទ្រ​​ជាទៀងទាត់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៤៤ នាទីutes មុន

លោក Munoz និយាយពីកីឡាករចំណូលថ្មី ក្រោយរកបាន Hat-trick

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កូនខ្មែរដំបូង! បង្កើតចង្វាក់ថ្មី KHMER VIBE កំពូលតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត និងស្ដេចភ្លេង tempo tris បង្កើតស្នាដៃដ៏អស្ចារ្យនេះ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស៊ូ សុជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើរតួនាទីសំខាន់ជំរុញការអភិវឌ្ឍវិស័យមូលបត្រ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ ការផ្សាយព័ត៌មានក្លែងក្លាយ មិនមែនជាសេរីភាពសារព័ត៌មានឡើយ ហើយការផ្សាយបែបនេះ ត្រូវទទួលទោសតាមច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ចូលឆ្នាំថ្មីឆ្នាំម្សាញ់នេះ នៅភ្នំពេញ នឹងបើកឱ្យមានការលេងកម្សាន្តសប្បាយ រហូត ៥ ថ្ងៃ ចាប់ពីថ្ងៃទី ១២ មេសា តទៅ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​និស្សិត​ពេទ្យ​​​ដ៏ស្រស់ស្អាត​ជិត​ទទួល​សញ្ញាបត្រ​ ស្លាប់​​ជាមួ​យសមាជិកគ្រួសារ​​ក្នុងអគារ​​​រលំ​​ដោយ​រញ្ជួយដី​

សន្តិសុខសង្គម២០ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ

រថភ្លើង
ចរាចរណ៍១២ ម៉ោង មុន

រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះ​បំពង់បង្ហូរ​ឧស្ម័ន​នៅ​ម៉ាឡេស៊ី បណ្ដាល​ឲ្យ​របួស​មនុស្ស​២៥​នាក់

Sokha Hotels

ព័ត៌មានពេញនិយម