ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី ៤២៥លានដុល្លារ ឲ្យអ៊ុយក្រែន
សារព័ត៌មាន RT របស់រុស្ស៊ីបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ថា សហរដ្ឋអាមេរិក បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់៤២៥លានដុល្លារ ហើយថែមទាំងសន្យាជួយបន្ថែមជាបន្តបន្ទាប់ផងដែរ។

ជំនួយថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលទីក្រុង វ្ល៉ាឌីមៀរ ហ្សេលេនស្គី តាមទូរស័ព្ទកាលពីថ្ងៃពុធ ហើយក្នុងជំនួបនោះ ប្រធានាធីបតីអ៊ុយក្រែន ក៏ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្រមិនចេះដាច់នេះផងដែរ។
តាមការបញ្ជាក់ពីសេតវិមាន កញ្ចប់ជំនួយថ្មីនេះ រួមមានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង Stinger, គ្រាប់រ៉ុកកែតសម្រាប់ប្រព័ន្ធ HIMARS និងគ្រាប់កាំភ្លើងធំ។

ជំនួបតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ ក៏កើតឡើងផងដែរបន្ទាប់ពី លោក ហ្សេលេនស្គី បង្ហាញផែនការជ័យជម្នះទៅកាន់សភាអ៊ុយក្រែន ដោយក្នុងនោះ មានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចសំខាន់ចំនួន៥។
៥ចំណុចសំខាន់នៅក្នុងផែនការរបស់លោក Zelensky នោះមានដូចជា៖
- អញ្ជើញអ៊ុយក្រែន ឲ្យចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។
- ពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៊ី ក្នុងនោះបូករួមទាំងត្រូវទទួលបានការអនុញ្ញាតពីសម្ព័ន្ធមិត្តឲ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់លើទឹកដីរុស្ស៊ីនិងបន្តប្រតិបត្តិការយោធារបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី ដើម្បីចៀសវាងការបង្កើតតំបន់ទ្រនាប់នៅអ៊ុយក្រែនផងដែរ។
- ទប់ស្កាត់រុស្ស៊ីតាមរយៈការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រតែមិនមែនជានុយក្លេអ៊ែរ នៅលើដីអ៊ុយក្រែន។
- សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ត្រូវរួមគ្នាការពារធនធានធម្មជាតិដ៏សំខាន់របស់អ៊ុយក្រែន។
- នៅពេលសង្គ្រាមចប់ ត្រូវដាក់ទាហានអ៊ុយក្រែន ឲ្យឈរជើងជាមួយទាហានអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប។
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelensky បង្ហាញផែនការសន្តិភាពទៅសភាអ៊ុយក្រែន ក្នុងនោះមានបង្កប់ ៥ចំណុចសំខាន់

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?