ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ឲ្យរថក្រោះចាស់ៗចំនួន៤៩គ្រឿងដល់អ៊ុយក្រែន ទុកប្រើក្នុងសង្គ្រាម
ប្រទេសអូស្ត្រាលី បានប្រកាសផ្តល់រថក្រោះចាស់ៗចំនួន ៤៩គ្រឿងដល់អ៊ុយក្រែន ដែលការផ្ដល់ជូននេះធ្វើឡើងក្រោយពីទីក្រុងកៀវធ្លាប់បានអំពាវនាវអស់ជាច្រើនខែស្នើសុំជំនួយជាសព្វាវុធយោធាដែលលែងប្រើការពីសម្ព័ន្ធមិត្ត ទុកសម្រាប់សង្គ្រាមតទល់ជាមួយរុស្ស៊ី។

រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយនៅថ្ងៃទី១៧ខែតុលាថា ភាគច្រើននៃរថក្រោះទាំងនោះ ជាប្រភេទ M1A1 Abrams ផលិតដោយអាមេរិក ដែលមានតម្លៃសរុប ១៦៣លានដុល្លារ។ លោក Marles បានឲ្យដឹងទៀតថា ក្រោយបញ្ជូនរថក្រោះ M1A1 ទៅឲ្យអ៊ុយក្រែន អូស្ត្រាលីនឹងដាក់ឲ្យប្រើប្រាស់រថក្រោះជំនាន់ថ្មី M1A2 ចំនួន ៧៥គ្រឿងជំនួសវិញនៅក្នុងកងកម្លាំងរបស់ខ្លួន។
លោក Pat Conroy រដ្ឋមន្ត្រីដឹកជញ្ជូន និងឧស្សាហកម្មការពារជាតិអូស្ត្រាលី បានប្រាប់ថា អូស្ត្រាលីមិនបានដាក់លក្ខខណ្ឌជាក់លាក់ណាមួយចំពោះអ៊ុយក្រែនក្នុងការប្រើប្រាស់រថក្រោះទាំងនោះ ឬក៏យកទៅប្រើឆ្លងកាត់ព្រំដែនរុស្ស៊ីនោះទេ។
លោក Conroy បានបញ្ជាក់ថា៖ «គោលការណ៍ដ៏យូរអង្វែងរបស់យើងគឺដរាបណាពួកវាត្រូវបានប្រើប្រាស់ស្របតាមច្បាប់អន្តរជាតិ វាមិនមានលក្ខខណ្ឌផ្សេងទៀតទេ»។
បើបូកទាំងតម្លៃរថក្រោះលើកនេះ ជំនួយយោធារបស់អូស្ត្រាលីដល់អ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីក្នុងឆ្នាំ២០២២ មានជាង ៨៦៦លានដុល្លារហើយ៕
ដោយ៖ ឈាង
ចុចអាន៖ អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី ៤២៥លានដុល្លារ ឲ្យអ៊ុយក្រែន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ