ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យជាវីរជនពិភពលោក៣ពាន់នាក់ស្លាប់ ប្រឈមកាន់តែខ្លាំង ព្រោះកូវីដ-១៩, សហព័ន្ធបង្ហាញ
យ៉ាងហោចណាស់គិលានុប្បដ្ឋាក (គ្រូពេទ្យ) ៣០០០នាក់បានស្លាប់ដោយជំងឺកូវីដ-១៩។ នេះបើយោងតាមសហព័ន្ធគិលានុប្បដ្ឋាកសកលបាននិយាយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនានេះ និងបានព្រមានពីការគ្រោះថ្នាក់កាន់តែច្រើនលើបុគ្គលិកសុខាភិបាល។
ក្នុងរយៈពេលមួយឆ្នាំចាប់តាំងពីអង្គការសុខភាពពិភពលោ (WHO) បានចាត់ទុក កូវីដ-១៩ ជាជំងឺឆ្លងរាតត្បាតមក ក្រុមប្រឹក្សាគ្រូពេទ្យអន្តរជាតិបានិយាយថា ភាពតានតឹង និងស្ត្រេសបានជំរុញឲ្យក្រុមគ្រូពេទ្យរាប់លាននាក់កំពុងពិចារណាឈប់ពីអាជីពរបស់ពួកគេ។
ក្រុមប្រឹក្សាគិលានុប្បដ្ឋាកអន្តរជាតិ បានព្រមានថា នៅពេលណាដែលជំងឺដ៏កាចសាហាវនេះបានផុតរលត់ទៅ ចំនួនក្រុមគ្រូពេទ្យដែលមានបទពិសោធបានថយចុះ ដូច្នេះត្រូវការដោះស្រាយចំពោះចំនួនគ្រូពេទ្យយ៉ាងច្រើនសម្រាប់ការងារនៅមន្ទីរពេទ្យជាទូទៅដែលត្រូវបានពន្យារពេលក្នុងការបណ្តុះបណ្តាលដោយសារកូវីដ-១៩។
ប្រភពដដែលនិយាយថា ៖«តួលេខគ្រូពេទ្យបានស្លាប់ដោយកូវីដ-១៩ ត្រូវបានប្រមូលចងក្រងពីប្រទេសតែ៦០ប៉ុណ្ណោះនៅក្នុងពិភពលោក ដូច្នេះទំនងជាការប៉ាន់ស្មានមិនច្បាស់លាស់ពីចំនួនពិតប្រាកដនៅឡើយទេ។
នាយកប្រតិបត្តិក្រុមប្រឹក្សាគិលានុប្បដ្ឋាកអន្តរជាតិលោក Howard Catton មានប្រសាស៍ថា ក្រុមគ្រូពេទ្យបានឆ្លងកាត់នូវបញ្ហាប្រឈមដ៏ធំកំឡុងពេលរាលដាលកូវីដ-១៩ ដែលជំរុញឲ្យពួកគេនឿយហត់អស់កម្លាំងទាំងផ្លូវកាយ និងផ្លូវចិត្ត។
លោកថា ៖«ពួកគេបានទៅដល់ចំណុចមួយដែលពួកគេត្រូវបានផ្តល់អ្វីគ្រប់យ៉ាងដែលពួកគេអាចធ្វើទៅបាន»។
លោក Catton ប្រាប់ថា គិលានុប្បដ្ឋាកជាសកលមានចំនួនជាង២៧លាននាក់ ក្នុងនោះចំនួន៦លាននាក់នឹងឆ្លងរាតត្បាតដោយកូវីដ-១៩ ហើយចំនួន៤លាននាក់កំពុងឈានចូលនិវត្តន៍នៅឆ្នាំ២០៣០។
តាមរបាយការណ៍ ICN បាននិយាយថា កូវីដ-១៩អាចបង្កឲ្យចំនួនក្រុមគ្រូពេទ្យចាកចេញពីងអាជីពយ៉ាងច្រើនគិតត្រឹមឆមាសទី២ ឆ្នាំ២០២១។ កង្វះខាតក្រុមគ្រូពេទ្យជាសកលអាចអាចកើនដល់ជិត១៣លាននាក់ឯណោះ។
«យើងអាចនឹងស្ថិតនៅលើផ្លូវខ្វះខាត»។ លោក Catton បាននិយាយថា និងបញ្ជាក់ថា វាត្រូវការពេលវេលាពី៣ទៅ៤ឆ្នាំដើម្បីបណ្តុះបណ្តាលក្រុមគ្រូពេទ្យថ្មីបន្ថែម។
លោកថា ក្រុមគ្រូពេទ្យបានបំពេញការងារយ៉ាងអស្ចារ្យដើម្បីនាំពិភពលោកឆ្លងកាត់ជំងឺឆ្លងនេះ។
បង្កើតឡើងតាំងពីឆ្នាំ១៨៩៩ សហព័ន្ធក្រុមគ្រូពេទ្យសកល មានសមាគមគ្រូពេទ្យជាង១៣០ប្រទេសទូទាំងពិភពលោក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNA
-
ចរាចរណ៍៦ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អគ្គីភ័យលេបត្របាក់ផ្ទះឈើតម្លៃជិត ៣ លានដុល្លារក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅខេត្ត Lop Buri ប្រទេសថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក