ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទម្លាយវីដេអូនៃដង្ហើមចុងក្រោយរបស់មេក្រុមហាម៉ាស
កាលពីថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ ប្រទេសអ៊ីស្រាអែល បានបញ្ជាក់ពីការស្លាប់របស់មេក្រុមហាម៉ាសលោក Yahya Sinwar នៅភាគខាងត្បូងតំបន់ហ្គាហ្សា ហើយកងកម្លាំង IDF ថែមទាំងទម្លាយវីដេអូដែលបង្ហាញពីលោក Sinwar ស្ថិតនៅដង្ហើមចុងក្រោយផងដែរ។

តាមការចុះផ្សាយរបស់ RT, ក្នុងវីដេអូរយៈពេល៤៨វិនាទីដែលថតដោយដ្រូន និងបង្ហោះលើបណ្តាញសង្គមដោយអ្នកនាំពាក្យអន្តរជាតិរបស់ IDF គេឃើញលោក Sinwar ទំនងជាត្រូវរបួសធ្ងន់ អង្គុយលើកៅអីក្នុងផ្ទះបាក់បែកបន្ទាប់ពីរងការទម្លាក់គ្រាប់បែក។
ស្របពេលជាមួយគ្នានោះ តាមកាសែត Jerusalem Post បានចុះផ្សាយថា អង្គភាពនៃកងពល Bislach 828 បានសម្លាប់លោក Sinwar កាលពីថ្ងៃពុធ នៅក្នុងប្រតិបត្តិការទាំងគ្មានការគ្រោងទុកនៅសង្កាត់ Tel Sultan នៃទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្គាហ្សា។

សូមបញ្ជាក់ថា បុរសអាយុ៦២ឆ្នាំរូបនេះ គឺជាមេដឹកនាំនយោបាយរបស់ក្រុមហាម៉ាស នៅហ្គាហ្សាចាប់តាំងពីដើមឆ្នាំ២០១៧មក។ គាត់បានឡើងកាន់តំណែងជាមេដឹកនាំពេញសិទ្ធិនៃក្រុមហាម៉ាសក្នុងខែសីហាបន្ទាប់ពីលោក Ismail Haniyeh ត្រូវគេធ្វើឃាតនៅទីក្រុង តេហេរ៉ង់ នៃប្រទេសអ៊ីរ៉ង់។
អ៊ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីចលនាប៉ាឡេស្ទីនមួយនេះ សម្លាប់មនុស្សប្រមាណ១ ១០០នាក់ និងចាប់ប្រហែល២៥០នាក់ទៀត ជាចំណាប់ខ្មាំង នៅក្នុងការលុកលុយថ្ងៃទី៧ខែតុលា។
ជាការសងសឹក អ៊ីស្រាអែល ក៏បើកការវាយប្រហារតាមអាកាស ក៏ដូចជាប្រតិបត្តិការជើងគោក ដោយបង្កការបំផ្លិចបំផ្លាញយ៉ាងធំធេងនៅក្នុងតំបន់ហ្គាហ្សា ខណៈបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានឲ្យដឹងថា ប្រជាជនប៉ាឡេស្ទីនប្រហែល ៤២ ០០០នាក់ ត្រូវបានសម្លាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល សម្លាប់មេបញ្ជាការម្នាក់ទៀតហើយរបស់ក្រុមហាម៉ាស

-
KPT+២ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អឺរ៉ុបនឹងសាងសង់ស្ពានតម្លៃជាង១០លានដុល្លារភ្ជាប់ទៅកោះខ្សាច់ទន្លានៅខេត្តកណ្ដាល