Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិកម្ម​អន្តរជាតិ​ចំពោះ​​ការ​ស្លាប់​​​របស់លោក Sinwar មេ​ក្លោង​ការ​វាយ​ប្រហារថ្ងៃ៧តុលា

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាន​ឲ្យ​ដឹង​ថា មេដឹកនាំក្រុមហាម៉ាស លោក Yahya Sinwar ដែលជាមេ​ក្លោង​នៃការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបង្កឲ្យ​ផ្ទុះ​មានសង្រ្គាម​នៅ​តំបន់​ហ្គាហ្សា ត្រូវបានសម្លាប់​ហើយ​កាលពីថ្ងៃព្រហស្បតិ៍។

លោក Yahya Sinwar (រូបភាព៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះគឺជាប្រតិកម្មអន្តរជាតិ​មួយ​ចំនួន​​អំពី​ការស្លាប់របស់លោក Sinwar៖

ប្រធានាធិបតីអាមេរិក លោក JOE BIDEN

«ការ​ស្លាប់​របស់លោក Sinwar បាន​ផ្តល់ឱកាសសម្រាប់ “ថ្ងៃ​អនាគត” នៅតំបន់ហ្គាហ្សាដោយគ្មានក្រុមសកម្មប្រយុទ្ធកាន់អំណាច។ លោក Yahya Sinwar គឺជាឧបសគ្គ​ដ៏​ធំធេង​បំផុត​ក្នុងការសម្រេចបាននូវគោលដៅទាំងអស់នោះ។ ឧបសគ្គនោះលែងមានទៀតហើយ។ ប៉ុន្តែការងារជាច្រើននៅតែមាននៅចំពោះមុខយើង»។

នាយករដ្ឋមន្ត្រីកាណាដា លោក JUSTIN TRUDEAU

«Yahya Sinwar មេដឹកនាំដ៏ឃោរឃៅនៃអង្គការភេរវករ​ហាម៉ាស ត្រូវបាន IDF កម្ចាត់ចោល។ ក្រោមការដឹកនាំរបស់លោក Sinwar ក្រុមហាម៉ាសបានអនុវត្តអំពើឃោរឃៅដ៏គួរឲ្យរន្ធត់កាលពីថ្ងៃទី​៧​ខែតុលា ព្យាយាម​បំផ្លាញអ៊ីស្រាអែល និងចាប់ផ្តើមការវាយ​ប្រហារ​ភេវកម្ម​ដ៏សាហាវយង់ឃ្នង​លើ​ជន​ស៊ីវិល​នៅ​ទូទាំង​តំបន់​។ ថ្ងៃ​នេះ​ផ្តល់​នូវ​វិធានការ​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​និង​ក្រុម​គ្រួសារ​របស់​ពួកគេ​។ ការ​ស្លាប់​របស់​ Sinwar បាន​បញ្ចប់​នូវ​រជ្ជកាល​នៃ​ភេរវកម្ម»។

ប្រធានាធិបតីបារាំងលោក EMMANUEL MACRON

«Yahya Sinwar គឺជាមនុស្សសំខាន់ដែលទទួលខុសត្រូវចំពោះការវាយប្រហារភេរវកម្ម និងអំពើព្រៃផ្សៃកាលពីថ្ងៃទី​៧​ខែតុលា។ ថ្ងៃនេះ ខ្ញុំគិតដោយ​ប្រើ​អារម្មណ៍ជា​ជនរងគ្រោះ រួមទាំងជនរួមជាតិរបស់យើងចំនួន ​៤៨​នាក់ និងមនុស្សជាទីស្រឡាញ់របស់ពួកគេផងដែរ។ ប្រទេសបារាំងទាមទារឲ្យមានការដោះលែងចំណាប់ខ្មាំង​​ទាំង​អស់​ ដែល​នៅ​តែ​​​ត្រូវ​ក្រុម​ហាម៉ាស​​ឃុំ​​ខ្លួន»។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី ANNALENA BAERBOCK

«Sinwar គឺជាឃាតករ និងភេរវករដ៏ឃោរឃៅ ដែលចង់បំផ្លាញអ៊ីស្រាអែល និងប្រជាជនរបស់ខ្លួន។ ក្នុងនាមជាមេក្លោងនៃភេរវកម្មនៅថ្ងៃទី៧ខែតុលា គាត់បានសម្លាប់មនុស្សរាប់ពាន់នាក់ និង​នាំ​មក​នូវ​ការឈឺចាប់ដែលមិនអាចកាត់ថ្លៃបានដល់តំបន់ទាំងមូល។ ហាម៉ាសត្រូវតែដោះលែងចំណាប់ខ្មាំងទាំងអស់ ហើយទម្លាក់អាវុធរបស់ខ្លួនចុះ ការឈឺចាប់របស់ប្រជាជននៅតំបន់ហ្គាហ្សាត្រូវតែបញ្ចប់»។

នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី GIORGIA MELONI

«ជាមួយនឹងការស្លាប់របស់ Yahya Sinwar គឺ​ជា​​ទី​បញ្ចប់​របស់ជនល្មើសសំខាន់នៃការសម្លាប់រង្គាលថ្ងៃទី​៧​ខែតុលាឆ្នាំ២០២៣។ ជំនឿរបស់ខ្ញុំគឺថា ដំណាក់កាលថ្មីមួយត្រូវតែចាប់ផ្តើមនៅពេលនេះ។ វាដល់ពេលដែលចំណាប់ខ្មាំងទាំងអស់ត្រូវបានដោះលែង ដើម្បីឲ្យបទឈប់បាញ់ភ្លាមៗត្រូវបានប្រកាស និងសម្រាប់ការកសាងឡើងវិញនៅ​តំបន់​ហ្គាហ្សា។ យើងនឹងបន្តគាំទ្រយ៉ាងខ្លាំងក្លានូវរាល់កិច្ចខិតខំប្រឹងប្រែងក្នុងទិសដៅនេះ និងសម្រាប់ការបន្តដំណើរការនយោបាយដ៏ហ្មត់ចត់ និងគួរឲ្យជឿជាក់ ដែលនាំទៅរកដំណោះស្រាយរដ្ឋពីរ»។

លេខាធិការការពារជាតិចក្រភពអង់គ្លេស លោក JOHN HEALEY

«ខ្ញុំនឹងមិនកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំភេរវកម្មដូច លោក Sinwar ដែលជាអ្នកនៅ​ពី​ក្រោយ​ការវាយប្រហារភេរវកម្មកាលពីថ្ងៃទី៧ខែតុលានោះទេ ហើយខ្ញុំក៏មាន​ការ​យល់​ឃើញ​ដូចរដ្ឋាភិបាលចក្រភពអង់គ្លេសដែរ គឺថា វា​មិន​មែម​ត្រឹម​តែជាថ្ងៃដ៏ខ្មៅងងឹត និង​​ជា​ថ្ងៃ​ដែល​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុតសម្រាប់ប្រជាជនជ្វីហ្វ​​ចាប់តាំងពីសង្គ្រាមលោកលើកទី២ប៉ុណ្ណោះ​ទេ ប៉ុន្តែវា​ក៏​ត្រូវបានបង្កឡើងចាប់តាំងពីជម្លោះជាង១ឆ្នាំ និងកម្រិតដែលមិនអាចអត់​ទ្រាំ​បាននៃជនរងគ្រោះប៉ាឡេស្ទីនផងដែរ»។

លោក CHUCK SCHUMER មេដឹកនាំភាគច្រើនបក្ស​ប្រជាធិបតេយ្យនៃព្រឹទ្ធសភាអាមេរិក​

«Sinwar នៅក្នុងជំនឿនិងសកម្មភាពរបស់គាត់ បានបង្កឲ្យមានការឈឺចាប់យ៉ាងខ្លាំងដល់ប្រជាជនអ៊ីស្រាអែលនិងប៉ាឡេស្ទីន ហើយខ្ញុំសូមបួងសួងឲ្យការកម្ចាត់​គាត់ចេញពីកន្លែងកើតហេតុ នឹងជម្រះផ្លូវមួយដើម្បីនាំយកចំណាប់ខ្មាំងទាំងអស់មកផ្ទះវិញជាបន្ទាន់ និងភ្លាមៗ រួមទាំងជនជាតិអាមេរិកទាំង​៧​នាក់ផងដែរ ហើយចរចារបញ្ចប់អរិភាពដែលនឹងធានាសន្តិសុខរបស់ប្រជាជនអ៊ីស្រាអែល និងផ្តល់ជំនួយមនុស្សធម៌ពេញលេញ និងផ្លូវថ្មីឆ្ពោះទៅមុខសម្រាប់ប្រជាជនហ្គាហ្សា»។

លោក MIKE JOHNSON មេដឹកនាំសាធារណរដ្ឋ​នៃ​តំណាង​សភាសហរដ្ឋអាមេរិក​

«ដោយ​មេដឹកនាំដែលស្រេកឃ្លានឈាមនៃក្រុមហាម៉ាស និង​ហេសបូឡា ឥឡូវនេះបាន​បាត់បង់ជីវិត​ទៅ​ហើយ រដ្ឋបាលលោក​បៃដិន-លោកស្រី ហារីស ឥឡូវនេះត្រូវតែធ្វើការរួមគ្នាជាមួយអ៊ីស្រាអែល ដើម្បីអនុវត្តយុទ្ធនាការសម្ពាធអតិបរមាប្រឆាំងនឹងក្បាល​នៃ​សត្វ​ពស់ ដោយ​នោះ​គឺជា អ៊ីរ៉ង់។ ទោះបីជាត្រូវ​រដ្ឋបាលលោក បៃដិន -លោកស្រី ហារីស ថ្កោលទោសចំពោះ​យុទ្ធសាស្ត្ររបស់គាត់ក៏ដោយ ក៏នាយករដ្ឋមន្ត្រី លោក Netanyahu បានបង្កើតជ័យជម្នះ​ជាច្រើនដងសម្រាប់អ៊ីស្រាអែល ដែលថាយើងស្ថិតនៅលើចំណុចកំពូលនៃថ្ងៃថ្មីនៃសន្តិសុខ និងសេរីភាពនៅមជ្ឈិមបូព៌ា។ យើង​មិន​អាច​ទុក​ពេល​វេលា​នេះ​ឲ្យ​ខ្ជះខ្ជាយ​បាន​ទេ»។

លោក Danny DANON ឯកអគ្គរដ្ឋទូត​អ៊ីស្រាអែល​ប្រចាំ​អង្គការ​សហ​ប្រជាជាតិ

«កងកម្លាំង IDF របស់យើងបានកម្ចាត់ Yahya Sinwar មេដឹកនាំក្រុមហាម៉ាស និងជាមេក្លោង​នៃការសម្លាប់រង្គាលថ្ងៃទី​៧​ខែតុលា។ ម្សិលមិញនៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មនុស្សជាច្រើនបានសួរថាហេតុអ្វីបានជាយើងនៅតែស្ថិតនៅក្នុងហ្គាហ្សាមួយឆ្នាំបន្ទាប់ពីអំពើឃោរឃៅថ្ងៃទី​៧​ខែតុលា។ ថ្ងៃនេះពួកគេទទួលបានចម្លើយ។ គ្មាន​ភេរវករ​ណា​ម្នាក់​អាចទប់ទល់​នឹង​​អាវុធ​​​​ដ៏​​ខ្លាំង​​របស់ IDF។ យើង​នឹង​មិន​ឈប់​ទេ រហូត​ទាល់តែ​យើង​យក​ចំណាប់ខ្មាំង​ទាំងអស់​មក​ផ្ទះ​វិញ ហើយ​កម្ចាត់​បិសាច​ហាម៉ាស»៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែល ទម្លាយវីដេអូនៃដង្ហើមចុងក្រោយរបស់មេក្រុមហាម៉ាស 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ព័ត៌មានជាតិ៤៦ នាទីutes មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ធនាគារឯកជន
សន្តិសុខសង្គម២៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ក្រុងបាត់ដំបង
សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

Sokha Hotels

ព័ត៌មានពេញនិយម