Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ឆ្លើយតបមកកម្ពុជា​ រឿងដកខ្លួនចេញពីគម្រោង CLV

បានផុស

នៅ

ឆ្លើយតបការសម្រេចចិត្តរបស់កម្ពុជា ដែលចាកចេញពីគម្រោង CLV, ភាគីវៀតណាម បានប្រកាសថា ខ្លួននឹងនៅតែបន្តប្រឹក្សាជាមួយកម្ពុជាក៏ដូចជាឡាវផងដែរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ VN Express

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang (រូបថត៖ ក្រសួងការបរទេសវៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Pham Thu Hang បញ្ជាក់ថា «ក្នុងរយៈពេល២៥ឆ្នាំមកនេះ តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងប្រពៃណីនិងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្លាស់ប្តូរប្រជាជននិងប្រជាជន ព្រមទាំងរួមចំណែកដល់ការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និង លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងបី។ វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយឡាវនិងកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងជាក់ស្តែងក្នុងចំណោមប្រជាជាតិទាំងបី ស្របតាមដំណាក់កាលអភិវឌ្ឍន៍ថ្មី ផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី ពង្រឹងសហគមន៍អាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់»។

សូមបញ្ជាក់ថា កម្ពុជា បានប្រកាសដកខ្លួនចេញពីគម្រោង CLV-DTA កាលពីថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២៤ ដោយបើយោងតាមសម្ដេចតេជោ ហ៊ុន សែន, មូលហេតុដែលនាំឲ្យកម្ពុជាសម្រេចដកខ្លួន គឺព្រោះតែមានក្រុមជ្រុលនិយម ចាប់យកប្រធានបទគម្រោងនេះ ធ្វើជាអាវុធនយោបាយ មួលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនដែលបានធ្វើឲ្យប្រជាជនមួយចំនួនមានការភ័ន្តច្រឡំ ដូចជា ការចោទប្រកាន់ថា រាជរដ្ឋាភិបាលបានកាត់ទឹកដីនៃខេត្តទាំង ៤ នៃភាគឦសានឲ្យទៅបរទេសជាដើម។

សម្តេចតេជោ ហ៊ុន សែន

មិនត្រឹមប៉ុណ្ណឹង ក្រុមជ្រុលនិយមក៏ប្រើរឿងនេះ ដើម្បីញុះញង់ និងបំផុសបំផុលប្រជាជន ឲ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិផងដែរ។

ក្រៅពីនេះ សម្ដេចតេជោ អះអាងថា ក៏ព្រោះតែការខ្វល់ខ្វាយរបស់ប្រជាជនលើបញ្ហាទឹកដី និងភាពចាំបាច់ខាងនយោបាយ ដើម្បី “ដកអាវុធចេញពីដៃពួកជ្រុលនិយម” កុំយកគម្រោង CLV-DTA ធ្វើជាឈ្នាន់បោកប្រាស់ពលរដ្ឋ, សម្ដេច ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា បានពិភាក្សាគ្នាជាមួយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងថ្នាក់ដឹកនាំមួយចំនួនផ្សេងទៀត ដោយសម្រេចថា នឹងដកកម្ពុជាចេញពីគម្រោង CLV តែម្តង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម