Connect with us

ព័ត៌មានអន្ដរជាតិ

ស្ថានការណ៍កាន់តែតានតឹង! អ្នកគាំទ្រលោក Trump ឡោមព័ទ្ធការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Arizona

បានផុស

នៅ

ការិយាល័យរាប់សន្លឹកឆ្នោតក្នុងតំបន់ Maricopa នៃរដ្ឋ Arizona កំពុងប្រឈមនឹងបញ្ហាថាតើខ្លួនគួរតែផ្អាកការងារនិងបិទដែរឬអត់បន្ទាប់ពីអ្នកគាំទ្រគណបក្សសាធារណរដ្ឋប្រមូលផ្ដុំគ្នានៅខាងក្រៅដើម្បីឆ្លើយតបទៅនឹងការអះអាងលើបណ្តាញសង្គមថា សន្លឹកឆ្នោតដែលបោះឲ្យលោក Trump ទំនងជាមិនត្រូវបានរាប់ទេ។

អ្នកតវ៉ាខ្លះថែមទាំងបានសម្រុកចូលទៅក្នុងការិយាល័យផងដែរប៉ុន្តែត្រូវបាននាំចេញវិញ។ ក្រុមមន្រ្តីត្រូវបង្ខំចិត្តទូរស័ព្ទទៅការិយាល័យមេបញ្ជាការប៉ូលិសប៉ុន្តែអ្នករាប់សន្លឹកឆ្នោតមិនបានបញ្ឈប់ការងាររបស់ពួកគេទេ។

វាលឿនពេកក្នុងការប៉ាន់ស្មានលទ្ធផលនៅរដ្ឋ Arizona។ គិតត្រឹមម៉ោង២៣:០០យប់ (ម៉ោងនៅសហរដ្ឋអាមេរិក), ៨២ភាគរយនៃសន្លឹកឆ្នោតនៅក្នុងតំបន់ Maricopa ត្រូវបានគេរាប់រួចរាល់ដោយលោក Joe Biden កំពុងនាំមុខ។

តំបន់នេះត្រូវបានគេចាត់ទុកថាជាសមរភូមិប្រយុទ្ធនៅក្នុងរដ្ឋដែលគណបក្សសាធារណរដ្ឋតែងតែទទួលបានជ័យជម្នះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម