ព័ត៌មានអន្ដរជាតិ
លោក Zelensky៖ កូរ៉េខាងជើង បញ្ជូនទ័ព១ម៉ឺននាក់ទៅដល់ទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីកំពុងរៀបចំដាក់ពង្រាយទាហានកូរ៉េខាងជើង ១ម៉ឺននាក់នៅក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុងកៀវ។

លោក Zelensky ធ្លាប់បានចោទប្រកាន់កូរ៉េខាងជើងថាបានបញ្ជូនទាហានទៅឲ្យកងទ័ពរុស្ស៊ី ប៉ុន្តែនេះជាលើកដំបូងដែលលោកបានផ្តល់ជាតួលេខពិតប្រាកដ។
ដោយទទួលបានព័ត៌មានពីក្រុមអ្នកស៊ើបការណ៍សម្ងាត់ លោក Zelensky បានប្រាប់ថា ទាហានកូរ៉េខាងជើងមួយចំនួនបានទៅដល់ទឹកដីអ៊ុយក្រែនដែលត្រូវបានកាន់កាប់ដោយរុស្ស៊ី។
លោកបានបន្ថែមថា៖ «យើងដឹងអំពីទាហានកូរ៉េខាងជើងប្រហែល ១ម៉ឺននាក់ថា ពួកគេកំពុងរៀបចំទៅប្រយុទ្ធប្រឆាំងនឹងយើង»។ មេដឹកនាំអ៊ុយក្រែន បានបន្តថា កងទ័ពកូរ៉េខាងជើងរួមមាន «កងកម្លាំងជើងគោក» និង «បុគ្គលិកយុទ្ធសាស្ត្រផ្សេងទៀត»។ លោកបានព្រមានថា៖ «នេះគឺជាជំហានដំបូងឈានទៅដល់សង្គ្រាមលោក» ដោយកត់សម្គាល់ថា អ៊ីរ៉ង់ក៏កំពុងគាំទ្ររុស្ស៊ីជាមួយ «ដ្រូន និងមីស៊ីល» ផងដែរ។
សូមបញ្ជាក់ថា អ្នកជំនាញ បាននិយាយជាយូរមកហើយថា មីស៊ីលកូរ៉េខាងជើងកំពុងត្រូវបានដាក់ពង្រាយនៅក្នុងប្រទេសអ៊ុយក្រែនដោយកងកម្លាំងរុស្ស៊ី ដែលទាំងទីក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធនឹងការចោទប្រកាន់នេះ។
លោកពូទីនបានធ្វើទស្សនកិច្ចដ៏កម្រមួយទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារគ្នាទៅវិញទៅមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។
ក្រុងមូស្គូ និងក្រុងព្យុងយ៉ាង គឺជាសម្ព័ន្ធមិត្តចាប់តាំងពីការបង្កើតប្រទេសកូរ៉េខាងជើង បន្ទាប់ពីសង្គ្រាមលោកលើកទី២ ហើយទំនាក់ទំនងនេះកាន់តែជិតស្និទ្ធខ្លាំងចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីនៅឆ្នាំ២០២២ទៅលើអ៊ុយក្រែន៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង