ព័ត៌មានអន្ដរជាតិ
ហេសបូឡា ប្រកាសថា សង្គ្រាមជាមួយអ៊ីស្រាអែលឈានដល់ដំណាក់កាលថ្មី ក្រោយការស្លាប់លោក Sinwar
ក្រុមសកម្មប្រយុទ្ធហេសបូឡានៅប្រទេសលីបង់ បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងឈានដល់ដំណាក់កាលថ្មី និងកាន់តែតានតឹងក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីស្រាអែល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៨ខែតុលា។

ការប្រកាសរបស់ក្រុមហេសបូឡា ធ្វើឡើងបន្ទាប់ពីលោក Yahya Sinwar ដែលជាមេខ្លោងនៃការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ដែលបង្កឲ្យមានសង្រ្គាមផ្ទុះឡើងនៅតំបន់ហ្គាហ្សា ត្រូវបានសម្លាប់ក្នុងអំឡុងប្រតិបត្តិការដោយទាហានអ៊ីស្រាអែលកាលពីថ្ងៃពុធ ដែលជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងជម្លោះរយៈពេល១ឆ្នាំមកនេះ។
ទន្ទឹមនឹងការប្រកាសរបស់ក្រុមហេសបូឡា អ៊ីរ៉ង់ក៏បាននិយាយដែរថា «ស្មារតីនៃការតស៊ូ នឹងត្រូវបានពង្រឹង» ប្រឆាំងនឹងអ៊ីស្រាអែល។
មេដឹកនាំលោកខាងលិច បានប្រាប់ថា ការស្លាប់របស់លោក Sinwar បានផ្តល់ឱកាសឲ្យមានការបញ្ចប់ជម្លោះ ប៉ុន្តែនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានបញ្ជាក់ថា សង្រ្គាមនឹងបន្តរហូតដល់ចំណាប់ខ្មាំងដែលចាប់បានដោយពួកសកម្មប្រយុទ្ធហាម៉ាស ត្រូវបានដោះលែងឲ្យត្រឡប់មកវិញ។ ចំណែក កងកម្លាំង IDF របស់អ៊ីស្រាអែល បានប្រកាសថា ខ្លួនកំពុងនៅតាមប្រមាញ់បងប្អូនប្រុសរបស់លោក Sinwar និងកម្ចាត់ចោលមេបញ្ជាការផ្សេងៗទៀតទាំងអស់របស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម។
លោក Sinwar ដែលបានក្លាយជាមេដឹកនាំរបស់ក្រុមហាម៉ាសបន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh ក្នុងទីក្រុងតេហេរ៉ង់ កាលពីខែកក្កដា ត្រូវបានគេជឿថាបានលាក់ខ្លួននៅក្នុងរូងក្រោមដីដែលក្រុមហាម៉ាសបានសាងសង់នៅតំបន់ហ្គាហ្សាក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ។ លោកត្រូវបានគេដឹងថាជាអ្នករៀបចំការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីឆ្នាំមុន ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបណ្ដាលឲ្យមនុស្ស ១ ២០០នាក់បានស្លាប់ និងមានការចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់៕
ដោយ៖ ឈាង
ចុចអាន៖ លោក Netanyhau៖ សង្គ្រាមហ្គាហ្សានៅតែបន្ត ត្បិតការស្លាប់របស់ Sinwar

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង