Connect with us

ព័ត៌មានអន្ដរជាតិ

ហ្វូស៊ីលពងដាយណូស័រតូចបំផុតលើពិភពលោក ត្រូវបានរកឃើញនៅចិន

បានផុស

នៅ

ក្រុមអ្នកស្រាវជ្រាវចិនបានរកឃើញហ្វូស៊ីលពងដាយណូស័រប្រភេទថ្មីនៅក្នុងខេត្ត Jiangxi ភាគខាងកើតប្រទេសចិន ដោយមួយមានប្រវែងត្រឹមតែ២៩មីលីម៉ែត្រ ដែលជាទំហំតូចបំផុតមិនធ្លាប់មាននៅលើពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua នៅថ្ងៃទី១៨ខែតុលានេះ។

(រូបភាព៖​ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការសិក្សារយៈពេល៣ឆ្នាំ ក្រុមការងារដែលមានក្រុមអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវ និងរុករក ភូគព្ភ​សាស្ត្រ ​Jiangxi (JGSEI) សាកលវិទ្យាល័យភូមិសាស្ត្រចិន (Wuhan) និង វិទ្យាស្ថាន Vertebrate Paleontology និង Paleoanthropology នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន បានបញ្ជាក់ពីហ្វូស៊ីលស៊ុតចំនួន៦​គ្រាប់​ដែលបានរកឃើញ ដែលស្ថិតនៅយុគសម័យ Cretaceous ជាង៨០លានឆ្នាំមុន។

លោក Lou Fasheng ប្រធាននៅ JGSEI បាននិយាយថា ដោយប្រើមីក្រូទស្សន៍អេឡិចត្រុងស្កែន និងការស្កែន​អេឡិចត្រុង backscatter diffraction ក្រុមអ្នកស្រាវជ្រាវបានវិភាគមីក្រូរចនាសម្ព័ន្ធនៃសំបកពង ហើយបានកំណត់ថា morphology និង microstructure របស់ពួកវាបង្ហាញថាវាជាពងរបស់ដាយណូស័រ theropod ដែលមិនមែនជាសត្វស្លាប (ពពួកដាយណូស័រ​ដែល​មាន​លក្ខណៈ​ដោយ​ឆ្អឹង​ប្រហោង និង​ម្រាម​ជើង​បី និង​ក្រញ៉ាំ​នៅ​លើ​អវយវៈ​នីមួយៗ)។ Theropods ជាទូទៅត្រូវបានចាត់ថ្នាក់ជាក្រុមដាយណូស័រ saurischian។

យោងតាមលោក Lou ពងដែលមានសភាពពេញលេញបំផុតមានប្រវែងអតិបរមាត្រឹមតែ ២៩មីលីម៉ែត្រប៉ុណ្ណោះ ដែលបង្កើត​កំណត់ត្រាថ្មីមួយសម្រាប់ហ្វូស៊ីលពងដាយណូស័រតូចជាងគេ។

ការរកឃើញចុងក្រោយនេះបាន​ពង្រីកភាពចម្រុះនៃពងដាយណូស័រពីចុងយុគសម័យ Cretaceous និងផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះការវិវត្តន៍របស់ដាយណូស័រ theropods ក្នុងអំឡុងពេលនោះ ខណៈក្រុមស្រាវជ្រាវនឹងប្រើប្រាស់ការស្កែនមីក្រូ CT ដើម្បីបង្កើតឡើងវិញនូវស្ថានភាពកប់សាកសពហ្វូស៊ីលពង សិក្សាដំណើរការកកើតរបស់ពួកវា និងបញ្ជាក់បន្ថែមអំពីប្រភេទដាយណូស័រដែលជាមេរបស់ពងណូស័រដាយទាំងនេះ ក៏ដូចជាវិធីសាស្ត្របន្តពូជរបស់ប្រភេទសត្វទាំងនេះផងដែរ៕

(រូបភាព៖ Xinhua)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម