Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ​ស្នើ​មេដឹកនាំ​​អ៊ុយក្រែនត្រូវ​ប្រគល់​ដី​ខ្លះ​ឲ្យ​រុស្ស៊ី ដើម្បី​បញ្ចប់​សង្គ្រាម

បានផុស

នៅ

លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ទី​១៧​ខែ​តុលា​បានស្តីបន្ទោសប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ចំពោះការ​ចាប់ផ្តើមសង្រ្គាម​ជាមួយរុស្ស៊ី។ ការ​លើក​ឡើង​​របស់​បេក្ខ​ជន​ប្រធានាធិបតី​អាមេរិក​រូប​នេះ បាន​បង្ហាញ​ថា​ លោក​ទំនង​ជានឹង​ផ្លាស់ប្តូរគោល​នយោបាយ​សហរដ្ឋអាមេរិក​យ៉ាងខ្លាំង​ចំពោះអ៊ុយក្រែន បើ​​លោក​ឈ្នះការបោះឆ្នោត​នា​ថ្ងៃទី​៥​ខែវិច្ឆិកា​ខាង​មុខ​។

លោក Volodymyr Zelensky និង​លោក Donald Trump (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាន​​បន្ទោស​មេដឹកនាំអ៊ុយក្រែនចំពោះការបរាជ័យក្នុងការស្វែងរកសន្តិភាពជាមួយទីក្រុងមូស្គូ ហើយលោកបានស្នើអ៊ុយក្រែន​ថា​ប្រហែលជាត្រូវប្រគល់ដីខ្លះរបស់ខ្លួនទៅឲ្យរុស្ស៊ី ដើម្បីធ្វើកិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ បាននិយាយថា៖ «នោះមិនមានន័យថា ខ្ញុំមិនចង់ជួយគាត់ទេ ព្រោះខ្ញុំមានអារម្មណ៍មិនល្អចំពោះមនុស្សទាំងនោះ។ ប៉ុន្តែគាត់មិនគួរអនុញ្ញាតឲ្យសង្រ្គាមចាប់ផ្តើមនោះទេ»។

អតីតប្រធានាធិបតីអាមេរិក​ ធ្លាប់​បានរិះគន់លោក Zelensky ជាញឹកញាប់នៅ​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​របស់​លោក ដោយហៅមេ​ដឹក​នាំ​អ៊ុយក្រែន​ម្តងហើយម្តងទៀតថាជា «អ្នកលក់ដ៏អស្ចារ្យបំផុតនៅលើផែនដី» សម្រាប់ការស្នើសុំ និងទទួលបានជំនួយយោធាអាមេរិករាប់ពាន់លានដុល្លារ ចាប់តាំងពីសង្រ្គាមបានផ្ទុះឡើងក្នុងឆ្នាំ​២០២២។

លោក ត្រាំ ក៏​ធ្លាប់​បាន​ប្រកាស​ថា បើ​លោក​យក​ឈ្នះ​លោកស្រី កាម៉ាឡា ហារីស លោក​អាចបញ្ចប់​សង្គ្រាម​រុស្ស៊ី-អ៊ុយក្រែន នៅ​មុនពេល​លោក​ចូលកាន់តំណែងក្នុងខែមករា ប៉ុន្តែលោក​​មិន​​ដែល​​​និយាយ​ថា​តើ​ត្រូវ​​ធ្វើ​ដូចម្តេច​​​ខ្លះ​នោះ​ទេ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ត្រាំ ប្រកាសក្តែងៗថា អាមេរិក ​នឹងយកបាន Greenland ១០០%

អគ្គិភ័យ
សន្តិសុខសង្គម២១ នាទីutes មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៦ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម