ព័ត៌មានអន្ដរជាតិ
ចិន សម្ដែងការមិនពេញចិត្ត ក្រោយតៃវ៉ាន់បើកស្ថានកុងស៊ុលទី៣នៅឥណ្ឌា
រដ្ឋាភិបាលក្រុងប៉េកាំង បានជំរុញប្រទេសឥណ្ឌាកាលពីថ្ងៃទី១៧ខែតុលា ឲ្យដោះស្រាយបញ្ហាតៃវ៉ាន់ដោយប្រុងប្រយ័ត្ន និងជៀសវាងការធ្វើឲ្យល្អក់កករចំពោះទំនាក់ទំនងចិន-ឥណ្ឌា បន្ទាប់ពីការបើកស្ថានកុងស៊ុលតៃវ៉ាន់ថ្មីមួយផ្សេងទៀតនៅទីក្រុងបុមបៃ។

លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា ក្រុងប៉េកាំងបានជំទាស់នឹងចំណាត់ការរបស់បណ្តាប្រទេសដែលខ្លួនមានទំនាក់ទំនងជាមួយ មិនឲ្យបង្កើតទំនាក់ទំនងផ្លូវការជាមួយកោះតៃវ៉ាន់នោះឡើយ។
លោកស្រី បានបន្តថា៖ «គោលការណ៍ “ចិនតែមួយ” គឺជាការប្តេជ្ញាចិត្តនយោបាយប្រាកដប្រជាដែលធ្វើឡើងដោយភាគីឥណ្ឌា និងជាមូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ឥណ្ឌា»។ លោកស្រីបានបន្ថែមថា ប្រទេសចិនជំរុញឲ្យឥណ្ឌាគោរពយ៉ាងម៉ឺងម៉ាត់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ដោះស្រាយបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ហើយមិនត្រូវបង្កើតទំនាក់ទំនងផ្លូវការណាមួយជាមួយតៃវ៉ាន់នោះទេ។
ការប្រកាសរបស់ចិន ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលតៃវ៉ាន់បានបើកការិយាល័យតំណាងទី៣របស់ខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីថ្ងៃទី១៦ខែតុលា ខណៈការិយាល័យតំណាងដែលមានស្រាប់ស្ថិតនៅក្នុងទីក្រុង New Delhi និងទីក្រុង Chennai ។
ចិន ដែលចាត់ទុកតៃវ៉ាន់ថាជាដែនដីរបស់ខ្លួន បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ កាលពីថ្ងៃចន្ទទី១៤ខែតុលា ដោយនិយាយថា វាជាការព្រមានដល់ «សកម្មភាពផ្តាច់ខ្លួន» បន្ទាប់ពីសុន្ទរកថានៅថ្ងៃបុណ្យជាតិកាលពីសប្តាហ៍មុនរបស់ប្រធានាធិបតីតៃវ៉ាន់ លោក Lai Ching-te។
ក្នុងរយៈពេល៥ឆ្នាំចុងក្រោយ តៃវ៉ាន់បានត្អូញត្អែរអំពីសកម្មភាពយោធារបស់ចិនស្ទើរតែរាល់ថ្ងៃនៅជុំវិញដែនកោះរបស់ខ្លួន រួមទាំងការធ្វើសមយុទ្ធធំៗចំនួន៤លើក និងការល្បាតសមុទ្រជាទៀងទាត់៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?