Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ មិនមែន​លោកខាង​លិចទេ តែ​ជា​ BRICS ដែល​ជួយ​ដល់​កំណើន​សេដ្ឋកិច្ចពិភពលោក

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា ក្រុមប្រទេស BRICS នឹងបង្កើតបាននូវកំណើនសេដ្ឋកិច្ចពិភពលោកភាគច្រើននាប៉ុន្មានឆ្នាំខាងមុខ ដោយសារទំហំ និងកំណើន​ដ៏​លឿនគួរសម​របស់​ខ្លួន បើធៀបនឹងប្រទេសលោកខាងលិច។

លោក វ៉្លាឌឺមៀរ ពូទីន (រូបភាព៖ RIA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាន​បង្ហាញ​ក្ដី​សង្ឃឹមថានឹងពង្រីក BRICS ដែល​មាន​ការ​ចូលរួម​ពី​អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ អារ៉ាប់រួម ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង ឲ្យ​​ក្លាយ​ជាការប្រឆាំងដ៏មានឥទ្ធិពលចំពោះលោកខាងលិច​នៅ​ក្នុងនយោបាយ និងពាណិជ្ជកម្មពិភពលោក។

រុស្ស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅទីក្រុង Kazan នៅថ្ងៃទី២២​ដល់​​ថ្ងៃ​ទី​២៤​ខែតុលា។

លោក ពូទីន បានប្រាប់មន្ត្រីនិងអ្នកជំនួញនៅឯវេទិកាធុរកិច្ច BRICS នៅទីក្រុងមូស្គូថា៖ «បណ្តាប្រទេសនៅក្នុងសមាគមរបស់យើង គឺជាកត្តាជំរុញ​ដ៏​សំខាន់​នៃកំណើនសេដ្ឋកិច្ចពិភពលោក។ នាពេលអនាគតដ៏ខ្លីខាងមុខនេះ BRICS នឹងបង្កើតការកើនឡើងដ៏ចាំបាច់​នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក»។

លោក ពូទីន បានបន្ថែមថា៖ «កំណើនសេដ្ឋកិច្ចនៃសមាជិក BRICS នឹងកាន់តែពឹងផ្អែកតិចទៅលើឥទ្ធិពល ឬការជ្រៀតជ្រែក​ពី​ខាង​ក្រៅ។ នេះជាអធិបតេយ្យភាពសេដ្ឋកិច្ច​ដ៏​សំខាន់»។

កិច្ចប្រជុំកំពូលនៅ​រុស្ស៊ី​សប្តាហ៍ក្រោយនេះ បាន​បង្ហាញ​ជាភស្តុតាង​ថា កិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច ដើម្បី​ធ្វើ​ឲ្យ​រុស្ស៊ី​ឯកោជុំវិញសកម្មភាពរបស់ខ្លួននៅអ៊ុយក្រែន បានបរាជ័យ។

រុស្ស៊ីចង់ឲ្យប្រទេសផ្សេងទៀតធ្វើការជាមួយខ្លួន ដើម្បីជួសជុលប្រព័ន្ធហិរញ្ញវត្ថុពិភពលោក និងបញ្ចប់ការត្រួតត្រានៃប្រាក់ដុល្លារអាមេរិក។

ប្រទេសចិន ឥណ្ឌា និងអារ៉ាប់រួម បានបញ្ជាក់កាលពីថ្ងៃសុក្រថា មេដឹកនាំរបស់ពួកគេនឹងចូលរួមកិច្ចប្រជុំកំពូលនៅទីក្រុង Kazan៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម