Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន៖ សង្គ្រាម​ហ្គាហ្សាត្រូវតែ​បញ្ចប់ ដោយ​ការ​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃសុក្រថា សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប ត្រូវតែបញ្ចប់ដោយការបង្កើតរដ្ឋប៉ាឡេស្ទីន «ពេញលេញ» មួយ។

លោក វ្ល៉ាឌីមៀរ ពូទីន (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពូទីន បាននិយាយ​នៅ​ក្នុងកិច្ចប្រជុំជាមួយប្រព័ន្ធផ្សព្វផ្សាយរបស់​​ក្រុម​ប្រទេស BRICS នៅទីក្រុងមូស្គូ ថា៖ «ដំណោះស្រាយចម្បងចំពោះបញ្ហាប៉ាឡេស្ទីន គឺការបង្កើតរដ្ឋប៉ាឡេស្ទីនពេញលេញ។ ភាគីរុស្ស៊ីបានរក្សាជំហរនេះតាំងពីសម័យសូវៀត​មក​ម៉្លេះ»។

បន្ថែម​ពី​នេះ លោក​ក៏​បានសង្កត់ធ្ងន់លើការ​បង្កើត​ឡើង​វិញ​នូវ​ក្រុម​ប្រទេស​ Middle East Quartet ដែលជាក្រុមនៃអង្គការអន្តរជាតិ ដែលរួមមានអង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និងរុស្ស៊ី ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែង​សម្របសម្រួលជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន និងផ្តួចផ្តើមដំណើរការសន្តិភាព។

មេដឹកនាំ​រុស្ស៊ី បាន​រៀបរាប់​ថា៖ «វាជាកំហុសរបស់សហរដ្ឋអាមេរិកក្នុងការរំខានដល់ការងាររបស់ Quartet។ វាគួរ​តែ​ងាយស្រួល​ជាង​មុន​ក្នុងការសម្របសម្រួល​បានគ្រប់​ជ្រុងជ្រោយ។ សហរដ្ឋអាមេរិកបានកាន់កាប់ ផ្តាច់មុខ​​លើ​កិច្ច​ប្រឹងប្រែងសន្តិភាព ដោយសន្មត់ការទទួលខុសត្រូវទាំងស្រុង ហើយនៅទីបញ្ចប់ ខ្លួន​បានបរាជ័យ»។

លោកបានបញ្ជាក់​ទៀត​ថា ប៉ាឡេស្ទីន «នឹងមិនចាកចេញពី» តំបន់ហ្គាហ្សាស្ទ្រីប ដោយព្រមានថា វិបត្តិមនុស្សធម៌ក្នុងតំបន់នឹងកើន​ឡើង​​​ទៅ​លើ​អ្នក​ដែល​​ព្យាយាម «ការពារផលប្រយោជន៍របស់ពួកគេ» តែ​ប៉ុណ្ណោះ។

លោកបានបន្ថែមថា កិច្ចប្រជុំកំពូល BRICS នាពេលខាងមុខនៅទីក្រុង Kazan ចាប់ពីថ្ងៃទី២២​ដល់​ថ្ងៃ​ទី​២៤​​ខែតុលា នឹងរួមបញ្ចូលការពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ព្រោះវានៅតែជាបញ្ហាសកលដ៏សំខាន់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម