Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន ប្រាប់ទីកន្លែង ដែលស័ក្តិសមបំផុត សម្រាប់រៀបចំកិច្ចចរចាសន្តិភាព ជាមួយ អ៊ុយក្រែន

បានផុស

នៅ

ថ្លែងក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រទី១៨ខែតុលាឆ្នាំ២០២៤, ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដ៏ស័ក្តិសមបំផុត ក្នុងការរៀបចំកិច្ចប្រជុំកំពូលដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Sputnik)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបញ្ជាក់យ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមិត្ត ហើយលោកថែមទាំងសរសើរមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងរីយ៉ាដទៀតផង ដែលខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្ត ដើម្បីនាំមកនូវសន្តិភាព។ ដូច្នេះប្រសិនបើព្រឹត្តិការណ៍បែបនេះ នឹងរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមែន ទីកន្លែងនោះនឹងមានភាពងាយស្រួលសម្រាប់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ដំណោះស្រាយចុងក្រោយ គួរតែផ្អែកលើសេចក្តីព្រាង ដែលបានរៀបចំក្នុងអំឡុងការចរចាទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី កាលពីនិទាឃរដូវឆ្នាំ២០២២។

ទីក្រុងរីយ៉ាដ (រូបថត៖ Getty)

តាមពិតទៅកាលនោះ គណៈប្រតិភូអ៊ុយក្រែន បានអនុម័តលើសេចក្តីព្រាងសន្ធិសញ្ញាដែលនឹងប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងដាក់ដែនកំណត់លើទំហំនៃកងទ័ពរបស់ខ្លួនទៅហើយ ប៉ុន្តែស្រាប់តែចាកចេញពីតុចរចាភ្លាមៗ។ ក្រោយមក មន្ត្រីនៅទីក្រុងកៀវបែរជានិយាយថា ពួកគេមិនជឿទុកចិត្តលើរុស្ស៊ី ហើយថា មេដឹកនាំលោកខាងលិច បានណែនាំពួកគេមិនឲ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងមូស្គូទៅវិញ។

សម្តីលោកពូទីន កើតឡើងត្រឹម២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី​ ប្រតិកម្មខ្លាំងៗទៅនឹងផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី ហើយ​ថ្កោលទោសខ្លាំងៗ ថា មេ​ដឹក​នាំ​​អ៊ុយក្រែន ​កំពុងព្យាយាមរុញ​អង្គការណាតូ ​ធ្លាក់​ចូលទៅក្នុងជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូហើយ។

អ្នកនាំពាក្យក្រសួង លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មានថា ផែនការដែល លោក ហ្សេលេនស្គី បង្ហាញទៅកាន់សភាក្នុងទីក្រុងកៀវ​ នឹងនាំឲ្យមានគ្រោះមហន្តរាយដល់ប្រជាជនអ៊ុយក្រែន។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី (រូបភាព៖ AP)

លោកស្រី Zakharova បាន​រៀបរាប់​ថា «គាត់កំពុងជំរុញណាតូឲ្យមានជម្លោះដោយផ្ទាល់ជាមួយប្រទេសរបស់យើង។ លោក Zelensky មិនអាចពឹងផ្អែកលើដៃគូលោកខាងលិចរបស់ខ្លួនបានទេ»។

រុស្ស៊ី​ បាន​ចោទ​លោកខាងលិច​ជាយូរ​មក​ហើយ​ថា​បាន​កេងប្រវ័ញ្ច​ និង​ប្រើប្រាស់​អ៊ុយក្រែន ​ដើម្បី​ធ្វើ​សង្រ្គាម​ប្រឆាំង​នឹង​ក្រុង​មូស្គូ។ យ៉ាង​ណា សហរដ្ឋ​អាមេរិក និង​សម្ព័ន្ធមិត្ត​ណាតូ​ បាន​និយាយ​ថា ពួកគេ​កំពុង​ជួយ​អ៊ុយក្រែន​ការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​ដណ្តើម​យក​ទឹកដី​តាម​បែប​អាណានិគម​ដោយ​អយុត្តិធម៌​ប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី៖ «ផែនការជ័យ​ជម្នះ» របស់​អ៊ុយក្រែន ទាញ​ឲ្យ NATO ប្រឈមមុខ​ផ្ទាល់​ជាមួយ​ក្រុង​មូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម