ព័ត៌មានអន្ដរជាតិ
សូមប្រយ័ត្ន! ថៃ ប្រកាសថា ខេត្តរបស់ខ្លួន ជាប់កម្ពុជា ប្រឈមភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី
តាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ នាយកដ្ឋានឧតុនិយមថៃ បានចេញការព្រមានដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នចំពោះបាតុភូតភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី ដែលអាចវាយប្រហារខេត្តមួយចំនួន ក្នុងនោះក៏មានខេត្ត Trat និង Chanthaburi ដែលស្ថិតនៅជាប់ខេត្តបៃលិន បាត់ដំបង ពោធិ៍សាត់ និងកោះកុងរបស់ប្រទេសកម្ពុជាផងដែរ។

ក្នុងសេចក្តីប្រកាសរបស់នាយកដ្ឋាន, ប្រព័ន្ធសម្ពាធខ្ពស់ ឬម៉ាស់ខ្យល់ត្រជាក់មកពីប្រទេសចិនបានគ្របដណ្តប់លើតំបន់ភាគខាងជើង ភាគឦសានខាងលើ និងសមុទ្រចិនខាងត្បូង។ កត្តានេះបណ្តាលឲ្យមានខ្យល់បក់ពីទិសខាងកើតនិងភាគអាគ្នេយ៍ នាំយកសំណើមពីសមុទ្រចិនខាងត្បូង និងឈូងសមុទ្រថៃ។ ស្ថានភាពនេះធ្វើឲ្យតំបន់ខ្លះនៃប្រទេសថៃ មានភ្លៀងធ្លាក់និងខ្យល់បក់ខ្លាំង។
ដូច្នេះ ថៃបានព្រមានដល់ពលរដ្ឋរបស់ខ្លួន ឲ្យប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃភ្លៀងផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំង ដែលអាចបង្កជាទឹកជំនន់រហ័ស និងបំណាក់ដី។
ក្រៅពីខេត្តជាប់កម្ពុជា ថៃក៏ព្រមានដល់ពលរដ្ឋនៅខេត្តភាគខាងជើងផ្សេងទៀតផងដែរ ដូចជា Nakhon Nayok, Prachinburi, Chachoengsao, Chonburi និង Rayong។
ចំណែកខេត្តនៅភាគខាងត្បូងដែលនឹងរងឥទ្ធិពលមានដូចជា Phetchaburi និង Prachuap Khiri Khan។ រីឯខេត្តភាគកណ្តាលមានដូចជា Kanchanaburi, Ratchaburi, Phra Nakhon Si Ayutthaya, Nakhon Pathom, Samut Sakhon និង Samut Songkhram៕
អត្ថបទ៖ សុខ សុវណ្ណ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ