ព័ត៌មានអន្ដរជាតិ
ស្រូវជាង១លានតោន ត្រូវបានបំផ្លាញដោយសារទឹកជំនន់នៅបង់ក្លាដែស
តម្លៃអាហារនៅក្នុងប្រទេសបង់ក្លាដែស បានហក់ឡើងយ៉ាងខ្លាំង បន្ទាប់ពីផលដំណាំស្រូវប្រមាណ ១,១លានតោន ត្រូវបានបំផ្លិចបំផ្លាញដោយសារតែគ្រោះទឹកជំនាន់។ នេះបើយោងតាមការប្រកាសរបស់ក្រសួងកសិកម្មបង់ក្លាដែស កាលពីថ្ងៃទី២០ខែតុលា។
ក្រសួងកសិកម្ម បានប្រាប់ថា ទឹកជំនន់ឆ្នាំនេះ បានធ្វើឲ្យសង្វាក់ផលិតកម្មស្រូវខូចខាតខ្លាំង ដោយជាការឆ្លើយតប រដ្ឋាភិបាលត្រូវនាំចូលស្រូវចំនួន ៥០ម៉ឺនតោនឲ្យបានឆាប់រហ័ស ខណៈបច្ចុប្បន្នតម្លៃអាហារនៅក្នុងប្រទេសនេះបានកើនឡើងស្ទើរតែ ២០ភាគរយ កាលពីពេលថ្មីៗកន្លងទៅ។
ទឹកជំនន់ក៏បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលិតផលកសិផលផ្សេងទៀតផងដែរ ក្នុងនោះមានបន្លែជាង២០ម៉ឺនតោន។ ការខាតបង់កសិកម្មសរុបទូទាំងប្រទេសបង់ក្លាដែសដោយសារទឹកជំនន់ ត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៣៨០លានដុល្លារ។
បង់ក្លាដែស រងការវាយប្រហារដោយទឹកជំនន់ធំៗចំនួន២លើកនៅក្នុងឆ្នាំ២០២៤ គឺនៅខែសីហា និងខែតុលា ដែលបណ្ដាលឲ្យមនុស្សយ៉ាងណាស់ ៧៥នាក់បានស្លាប់ និងមនុស្សរាប់លាននាក់រងផលប៉ះពាល់ ជាពិសេសនៅតំបន់ភាគកើត និងភាគខាងជើង។
បង់ក្លាដែស ដែលជាប្រទេសផលិតអង្ករធំជាងគេលំដាប់ទី៣របស់ពិភពលោក ជាធម្មតាផលិតអង្ករជិត ៤០លានតោនក្នុងមួយឆ្នាំៗ ដើម្បីចិញ្ចឹមប្រជាជនរបស់ខ្លួនចំនួន ១៧០លាននាក់។ ទោះជាយ៉ាងណាក៏ដោយ គ្រោះមហន្តរាយធម្មជាតិតែងតែផ្ដល់ផលរំខានដល់ផលិតកម្ម និងធ្វើឲ្យបង់ក្លាដែសត្រូវពឹងផ្អែកច្រើនលើការនាំចូល៕
ដោយ៖ ឈាង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ