Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងហាណូយ នឹងបន្តគ្របដណ្តប់ដោយខ្យល់ពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ឆ្នាំក្រោយ

បានផុស

នៅ

ក្នុងការចុះផ្សាយរបស់សារព័ត៌មាន Vietnamnet កាលពីថ្ងៃអាទិត្យទី២០ខែតុលាឆ្នាំ២០២៤, ក្រុមអ្នកជំនាញវៀតណាម បានលើកឡើងថា គុណភាពខ្យល់ក្នុងទីក្រុងហាណូយ នាពេលបច្ចុប្បន្ននេះ មិនឃើញមានសញ្ញាធូរស្រាលឡើយ ហើយវាអាចនឹងបន្តស្ថានភាពអាក្រក់នេះ រហូតដល់ខែមីនាឆ្នាំក្រោយឯណោះ។

ប្រព័ន្ធតាមដានគុណភាពខ្យល់វៀតណាមបានបង្ហាញថា, គុណភាពខ្តល់ក្នុងទីក្រុងហាណូយ បានធ្លាក់ចុះដល់កម្រិតទាបបំផុត ជាហេតុបង្កហានិភ័យធ្ងន់ធ្ងរដល់សុខភាពមនុស្សចាស់ កុមារ និងអ្នកដែលមានជំងឺផ្លូវដង្ហើម។

(រូបថត៖ moitruong.net.vn)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មានថ្ងៃមកនេះ តំបន់ភាគច្រើននៃទីក្រុងហាណូយ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់ ខណៈសន្ទស្សន៍គុណភាពខ្យល់ មានចាប់ពី ១៥៣ដល់២២២ ដែលជាកម្រិតគ្រោះថ្នាក់ធ្ងន់។

យោងតាមអ្នកជំនាញ ហេតុតែបណ្តាលឲ្យទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺបណ្តាលពីបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។

មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ។

ពាក់ព័ន្ធខ្យល់បំណុលនេះដែរ អាជ្ញាធរ បានចេញសេចក្តីជូនដំណឹងដល់អ្នកក្រុងទាំងអស់ ត្រូវមានការប្រុងប្រយ័ត្ន ហើយកុំចេញទៅណាបើគ្មានការចាំបាច់ ប៉ុន្តែបើចេញទៅក្រៅ ត្រូវពាក់ម៉ាស និងមានរបស់ការពារត្រឹមត្រូវ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម