ព័ត៌មានអន្ដរជាតិ
លោក Zelensky ស្នើឲ្យពិភពលោកជួយចេញប្រតិកម្មផង ជុំវិញរឿងកូរ៉េខាងជើងដាក់ទ័ពជួយរុស្ស៊ី
លោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃទី២០ខែតុលាថា វត្តមានរបស់កូរ៉េខាងជើងនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន មិនមែនប៉ះពាល់តែទីក្រុងកៀវប៉ុណ្ណោះទេ តែវាបង្កជាគ្រោះថ្នាក់ដល់គ្រប់គ្នាទាំងអស់នៅលើសកលលោក។ មេដឹកនាំអ៊ុយក្រែន បានស្នើឲ្យមានការបញ្ចេញប្រតិកម្មពីបណ្ដាប្រទេសនានា ដែលដឹងឮអំពីការលូកដៃរបស់ក្រុងព្យុងយ៉ាងនៅក្នុងសង្គ្រាមរយៈពេលជាង២ឆ្នាំកន្លងមកនេះ។
លោក Zelensky បានអះអាងថាមានព័ស្តុតាងជាវីដេអូ និងផ្កាយរណបដែលថា កូរ៉េខាងជើងមិនត្រឹមតែបញ្ជូនសព្វាវុធឲ្យរុស្ស៊ីនោះទេ តែថែមទាំងកងកម្លាំងសម្រាប់ត្រៀមប្រយុទ្ធផងដែរ។
មេដឹកនាំអ៊ុយក្រែន បានរៀបរាប់ថា៖ «ខ្ញុំមានអំណរគុណចំពោះមេដឹកនាំ និងតំណាងរដ្ឋទាំងអស់ ដែលមិនបិទភ្នែក និងនិយាយដោយស្មោះត្រង់អំពីកិច្ចសហប្រតិបត្តិការមួយនេះដើម្បីធ្វើឲ្យសង្គ្រាមកាន់តែផ្ទុះឡើងធំ។ យើងរំពឹងប្រតិកម្មដូចសព្វដង ឥតលាក់លៀម និងខ្លាំងក្លាពីដៃគូរបស់ពួកយើងចំពោះរឿងនេះ»។ លោក Zelensky បានបន្តថា អស្ថិរភាព និងការគំរាមកំហែង អាចកើនឡើងខ្ពស់ បន្ទាប់ពីការហ្វឹកហាត់របស់កូរ៉េខាងជើងសម្រាប់ការចូលរួមនៅក្នុងសង្គ្រាម។
កាលពីសប្ដាហ៍មុន លោក Zelensky បានចោទប្រកាន់កូរ៉េខាងជើងថាបានត្រៀមបញ្ជូនកងកម្លាំងរាប់ពាន់នាក់ជួយក្រុងមូស្គូធ្វើសង្គ្រាមជាមួយអ៊ុយក្រែន។ ចំណែកឯ ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងវិញ បានប្រាប់កាលពីថ្ងៃសុក្រថា ក្រុងព្យុងយ៉ាងបានឲ្យកងកម្លាំងពិសេសរបស់ខ្លួនចំនួន ១ ៥០០នាក់ទៅហ្វឹកហាត់នៅតំបន់ភាគកើតប្រទេសរុស្ស៊ី។
លោក Lloyd Austin រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃសៅរ៍ថា លោកមិនអាចបញ្ជាក់អំពីរបាយការណ៍នៃការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងនៅរុស្ស៊ីនៅឡើយទេ ប៉ុន្តែបានប្រាប់ថា បើជាការពិត នោះវានឹងក្លាយជារឿងគួរឲ្យព្រួយបារម្ភ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?