ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះចម្បាំងនៅវ៉ាស៊ីនតោនសម្លាប់អាកាសយានិកកងទ័ពជើងទឹក២នាក់
សមាជិកអាកាសយានិកពីរនាក់ដែលបានបាត់ខ្លួនត្រូវបានប្រកាសថា «ស្លាប់» បន្ទាប់ពីធ្លាក់យន្តហោះចម្បាំងនៅតំបន់ភ្នំក្នុងរដ្ឋ Washington ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២១ខែតុលានេះ។

ស្ថានីយអាកាស Naval Air Station Whidbey Island បានឲ្យដឹងថា យន្តហោះ EA-18G Growler មកពីក្រុម Electronic Attack Squadron បានធ្លាក់នៅភាគខាងកើតនៃភ្នំ Rainier កាលពីរសៀលថ្ងៃអង្គារ។ ក្រុមស្វែងរក រួមទាំងឧទ្ធម្ភាគចក្រ MH-60S របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក ព្យាយាមស្វែង កន្លែងធ្លាក់ដែលមានទីតាំងនៅចម្ងាយប្រហែល១៨២៨ ម៉ែត្រនៅតំបន់ដាច់ស្រយាល ចោត និងព្រៃឈើយ៉ាងក្រាស់នៅភាគខាងកើត ភ្នំ Rainier។ ឈ្មោះរបស់អាកាសយានិកនឹងមិនត្រូវបានបញ្ចេញទេ ខណៈការធ្លាក់នេះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ។
ស្ថានីយអាកាសចរ បានឲ្យដឹងថា ការផលិត Growler ដំបូងត្រូវបានបញ្ជូនទៅកោះ Whidbey ក្នុងឆ្នាំ២០០៨។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ Growler បានប្រតិបត្តិការជុំវិញពិភពលោកដែលគាំទ្រសកម្មភាពសំខាន់ៗ។
យន្តហោះនេះមានអ្នកបើកយន្តហោះនៅខាងមុខ ហើយអ្នកបញ្ជាអេឡិចត្រូនិកនៅពីក្រោយ។ យន្តហោះ EA-18G Growler ជាយន្តហោះចម្បាំងដែលតំណាងឱ្យបច្ចេកវិទ្យាទំនើបបំផុតក្នុងការវាយប្រហារតាមអាកាស ហើយឈរជាខ្សែការពារដំបូងរបស់កងទ័ពជើងទឹកក្នុងបរិយាកាសអរិភាព ហើយយន្តហោះនីមួយៗមានតម្លៃប្រហែល ៦៧ លានដុល្លារឯណោះ។

គួរបញ្ជាក់ថាលំហាត់ហ្វឹកហ្វឺនយន្តហោះយោធាអាចមានគ្រោះថ្នាក់ ហើយជួនកាលបណ្តាលឱ្យធ្លាក់ របួស និងស្លាប់។កាលពីខែឧសភា យន្តហោះចម្បាំង F-35 ដែលកំពុងធ្វើដំណើរពីរដ្ឋTexas ទៅកាន់មូលដ្ឋានទ័ពអាកាស Edwards ក្បែរទីក្រុង Los Angeles បានធ្លាក់ បន្ទាប់ពីអាកាសយានិកបានឈប់ចាក់ប្រេងនៅ New Mexico ។ នៅពេលនោះមានអ្នកបើកយន្តហោះម្នាក់គត់នៅរស់រានមានជីវិតដោយមានរបួសធ្ងន់ធ្ងរ។ ជាមួយគ្នានេះកាលពីឆ្នាំមុន សមាជិកអាកាសយាននិកបញ្ជាការប្រតិបត្តិការពិសេសរបស់កងទ័ពអាកាសអាមេរិកចំនួនប្រាំបីនាក់បានស្លាប់នៅពេលដែលយន្តហោះ CV-22B Osprey បានធ្លាក់នៅឆ្នេរសមុទ្រប្រទេសជប៉ុន៕



អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ