Connect with us

ព័ត៌មានអន្ដរជាតិ

ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico​ បណ្តាល​ឱ្យស្លាប់​និង​របួស​​ច្រើន​

បានផុស

នៅ

មន្រ្តី​សន្តិសុខ​នៅ​រដ្ឋ New Mexico កំពុងធ្វើបេសកកម្មស្វែងរក និងជួយសង្គ្រោះនៅទីក្រុង Roswell បន្ទាប់ពីភ្លៀងធ្លាក់បំបែកកំណត់ត្រា បណ្តាល​ឱ្យ​មានទឹកជំនន់ធ្ងន់ធ្ងរសម្លាប់មនុស្សយ៉ាងហោចណាស់២នាក់និងរាប់សិបនាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន NBC នៅថ្ងៃទី២១ខែតុលានេះ។

(រូបភាព៖ Hagerman Police Department)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសរដ្ឋ New Mexico បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោចណាស់ពីរនាក់បានស្លាប់ដោយសារទឹកជំនន់ភ្លាមៗ ប៉ុន្តែព័ត៌មានអំពីជនរងគ្រោះ ឬស្ថានភាពនៃការស្លាប់របស់ពួកគេមិនត្រូវបានចេញផ្សាយភ្លាមៗនោះទេ។

មនុស្សជាង៣០០នាក់ត្រូវបានជួយសង្គ្រោះចាប់តាំងពីថ្ងៃសៅរ៍ ដោយ៣៨នាក់ក្នុងចំណោមអ្នកទាំងនោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយសាររងរបួស។ ទឹកជំនន់ភ្លាមៗដែលបង្កឡើងដោសារភ្លៀងធ្លាក់ខ្លាំងនេះ ក៏បានបណ្ដាលឲ្យផ្ទះ និងអាជីវកម្ម​ជា​ច្រើន​បាន​ចាប់ផ្តើមជន់លិចផងដែរ។

ក្រសួងឧតុនិយម បានឲ្យដឹងថា ភ្លៀងធ្លាក់ ប្រហែល​១៤,៧សង់ទីម៉ែត្រ នៅទីក្រុង Roswell កាលពីថ្ងៃសៅរ៍ ដោយបំបែក​កំណត់ត្រាប្រចាំថ្ងៃពីមុនប្រហែល ១៤,៦ សង់ទីម៉ែត្រ ដែល​បានកំណត់នៅថ្ងៃទី​១ខែវិច្ឆិកា ឆ្នាំ​១៩០១ ក្នុងទីក្រុង New Mexico ភាគអាគ្នេយ៍។

មួយរយៈចុងក្រោយយនេះសហរដ្ឋអាមេរិកបានទទួលរងនូវឥទ្ធិពលជាច្រើនពីការប្រែប្រួលអាកាសធាតុដូចជា ព្យុះដូចជាកំណាច Milton និង Helene រួមទាំងភ្លៀងធ្លាក់ខ្លាំងដែលបង្កជាទឹកជំនន់ភ្លាមៗបណ្ដាលឲ្យរងផលដល់អាយុជីវិតមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធនានារាប់រយលានដុល្លារ៕

(រូបភាព៖ CCSO)
(រូបភាព៖ CCSO)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងការងារ​កម្ពុជា និង​ក្រសួងការងារថៃ បើក​កិច្ច​ប្រជុំលើក​កម្ពស់សិទ្ធិពលករដែលធ្វើការនៅប្រទេសថៃ

សេចក្ដីជូនដំណឹង១០ ម៉ោង មុន

អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP សមាជិកសភាពាណិជ្ជកម្ម បរិច្ចាគថវិកា ២,៥០០ដុល្លារ ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ចរាចរណ៍១៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ២៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម១៨ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

សន្តិសុខសង្គម១៥ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

Sokha Hotels

ព័ត៌មានពេញនិយម