Connect with us

ព័ត៌មានអន្ដរជាតិ

អនុ​ប្រធាន​ក្រុម​ហេសបូឡា លួច​រត់​ទៅ​អ៊ីរ៉ង់ ព្រោះ​ខ្លាច​អ៊ីស្រាអែល​ធ្វើ​ឃាត

បានផុស

នៅ

លោក Naim Qassem អនុ​ប្រធាន​​​​ និង​ជា​សហ​ស្ថាបនិក​មួយ​រូប​របស់​ក្រុមហេសបូឡា បាន​លួច​ចាកចេញ​ពី​​ប្រទេស​លីបង់​ដោយ​ស្ងាត់ៗ ហើយ​ទៅ​រក​ទី​ជ្រក​អាស្រ័យ​នៅ​អ៊ីរ៉ង់ ខណៈ​អ៊ីស្រាអែល​កំពុង​សម្រុក​វាយ​ប្រហារ​​យ៉ាង​ចាស់​ដៃ​ទៅ​លើ​ក្រុម​សកម្ម​ប្រយុទ្ធ​របស់​លោក។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Erem របស់​អារ៉ាប់ ដែល​បាន​ដក​ស្រង់​ចេញ​ពី​ប្រភព​មន្ត្រី​អ៊ីរ៉ង់។

លោក Naim Qassem (រូបភាព៖ NNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​សេចក្ដី​រាយការណ៍ លោក Qassem បាន​​ចេញ​ពី​រដ្ឋធានីបេរូត តាំង​ពី​ថ្ងៃ​ទី​៥​ខែ​តុលា​មក​ម៉្លេះ តាម​រយៈ​យន្តហោះ​១​គ្រឿង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អ៊ីរ៉ង់​លោក Abbas Araghchi ក្រោយ​​លោក​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​លីបង់ និង​ស៊ីរី។ ការ​ជម្លៀស​​ខ្លួន​របស់​លោក Qassem ធ្វើ​ឡើង​តាម​ការ​បញ្ជា​របស់​មេ​ដឹក​នាំ​កំពូល​មួយ​ចំនួន​​នៃ​​ប្រទេស​អ៊ីរ៉ង់ ដោយ​ហេតុ​ថា​ខ្លាច​លោក​ត្រូវ​​​កង​កម្លាំង​អ៊ីស្រាអែល​សម្លាប់។

ចាប់​តាំង​ពី​​ការ​ស្លាប់​​លោក Hassan Nasrallah ដែល​ជា​អតីត​មេ​ដឹក​នាំ​ក្រុម​ហេសបូឡាក្រោម​ថ្វី​ដៃ​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កញ្ញា​ លោក Qassem ធ្លាប់​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំនួន​​តែ​៣​លើក​ប៉ុណ្ណោះ ដោយ​សេចក្ដី​ថ្លែងការណ៍​មួយ​ធ្វើ​ចេញ​ពី​ទីក្រុង​បេរូត និង​ពីរ​ទៀត​ធ្វើ​នៅ​ទីក្រុង​តេហេរ៉ង់​នៃ​ប្រទេស​អ៊ីរ៉ង់។

ជា​ការ​កត់​សម្គាល់ អ៊ីស្រាអែល​​បាន​សម្លាប់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​ជា​ច្រើន​​នៃ​ក្រុម​ហេសបូឡា ចាប់​តាំង​ពី​​ពេល​​ផ្ទុះ​សង្គ្រាម​​​ជាមួយ​ក្រុម​ហាម៉ាស​នៅ​តំបន់​ហ្គាហ្សា។

សកម្មភាព​នយោបាយ​របស់​លោក Qassem បាន​ចាប់​ផ្ដើម​ចេញ​ពី​ចលនា​​ក្រុម​ Shi’ite Amal នៅ​លីបង់។ លោក​បាន​ចាកចេញ​ពី​ក្រុម​នេះ​នៅ​ឆ្នាំ​១៩៧៩ រួច​ចូលរួម​​ជាមួយ​ក្រុម​បដិវត្តន៍​អ៊ីស្លាម​របស់​អ៊ីរ៉ង់។ លោក​គឺ​ជា​សហ​ស្ថាបនិក​ក្រុម​ហេសបូឡា ដែ​ល​ការ​បង្កើត​ក្រុម​​សកម្ម​ប្រយុទ្ធ​នេះ​ឡើង​​ទទួល​បាន​​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់ បន្ទាប់​ពី​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​នៅ​លីបង់​ក្នុង​ឆ្នាំ​១៩៨២៕

ដោយ៖ ឈាង​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១២ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម