Connect with us

ព័ត៌មានអន្ដរជាតិ

ប្រធានាធិបតី​ប្រេស៊ីល​លុប​ចោល​​ដំណើរ​ទៅ​រុស្ស៊ី​បន្ទាប់​ពី​របួស​ក្បាល

បានផុស

នៅ

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva បានលុបចោលការធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ដើម្បី​ចូលរួមកិច្ច​ប្រជុំ​កំពូល BRICS បន្ទាប់ពី​បានរងរបួសក្បាលក្នុងឧបទ្ទវហេតុនៅផ្ទះដោយខ្លួនឯងកាលពីថ្ងៃសៅរ៍។ នេះ​បើ​យោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ខែតុលានេះ។

(រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានាធិបតីប្រេស៊ីលវ័យ​៧៨ឆ្នាំរូបនេះគ្រោងនឹងធ្វើដំណើរនៅរសៀលថ្ងៃអាទិត្យសម្រាប់កិច្ចប្រជុំកំពូល Brics ដែលជាក្រុមនៃប្រទេសកំពុងអភិវឌ្ឍន៍សំខាន់ៗរួមមាន ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង។ លោក Lula ត្រូវបានកំណត់​ឱ្យធ្វើដំណើរនៅម៉ោង​១៧:០០ម៉ោងក្នុងស្រុក កាលពីថ្ងៃអាទិត្យក្នុងដំណើរទៅរុស្ស៊ីដែលនឹងក្លាយជាជំនួបទល់មុខគ្នាជាលើកដំបូងរបស់លោកជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នៅឆ្នាំនេះ។

បន្ទាប់រងរបួសមន្ទីរពេទ្យកំពូលមួយក្នុងរដ្ឋធានី Brasília បានណែនាំឲ្យប្រធានាធិបតីរូបនេះជៀសវាងការហោះហើរផ្លូវឆ្ងាយជាបណ្តោះអាសន្ន ប៉ុន្តែអាចបន្តសកម្មភាពផ្សេងទៀតដូចធម្មតា។ លោកបាន​រង​របួស​ត្រង់​ក្បាល​ផ្នែក​ខាង​ក្រោយ និងមានស្នាម​ដេរ​ចំនួន ៥ ទោះយ៉ាងណាក្រោយមកត្រូវបានបញ្ជូនទៅផ្ទះវិញ ហើយលោកនឹងចូលរួមក្នុងការប្រជុំតាមរយៈតំណវីដេអូជំនួសវិញ។ យ៉ាងណាមិញការិយាល័យរបស់ប្រធានាធិបតីមិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមអំពីរបួសរបស់គាត់នោះទេ។

លោក ពូទីន កាលពីថ្ងៃសុក្របានប្រកាសថាលោកនឹងមិនចូលរួមកិច្ចប្រជុំកំពូល G២០ នៅប្រទេសប្រេស៊ីលនៅខែក្រោយ​នោះ​ទេ ដោយថាការមកដល់របស់លោកអាចរំខានសន្និសីទ ហើយបានប្រកែកថាដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចាប់ខ្លួនលោកមិនមែនជាបញ្ហាទេ។

ទោះយ៉ាងណា កាលពីឆ្នាំមុន លោក ពូទីន បានរំលងកិច្ចប្រជុំកំពូល Brics លើកមុននៅអាហ្វ្រិកខាងត្បូង បន្ទាប់ពី ICC បានចេញដីកាចាប់ខ្លួនលោក។ នៅពេលនោះប្រសិន​បើ​លោក ពូទីន ចាក​ចេញ​ពី​ដី​រុស្ស៊ី លោក​នឹង​ត្រូវ​ទទួល​បាន​ដីកា​ចាប់​ខ្លួន។ ក្នុងនាមជាប្រទេសហត្ថលេខីរបស់ ICC អាហ្វ្រិកខាងត្បូង និងប្រេស៊ីលត្រូវបានគេរំពឹងថានឹងជួយក្នុងការចាប់ខ្លួនលោកពូទីន។

គួរបញ្ជាក់ថាកិច្ចប្រជុំកំពូល Brics ត្រូវបានបង្កើតឡើងកាលពី ១៥ ឆ្នាំមុនដោយប្រទេសកំពុងរីកចម្រើនខាងសេដ្ឋកិច្ចធំៗដូចជា ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន ហើយចាប់តាំងពីពេលនោះមកបានពង្រីកដល់ប្រទេសអាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអេមីរ៉ាតអារ៉ាប់រួម ខណៈកិច្ចប្រជុំកំពូលនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅទីក្រុង Kazan ប្រទេសរុស្ស៊ីពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៦ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១០ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម