ព័ត៌មានអន្ដរជាតិ
ខេត្តថៃ នៅជាប់ខេត្តព្រះវិហាររបស់កម្ពុជា កើតបាតុភូតចម្លែក
បើតាមការចុះផ្សាយរបស់ Khaosod នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ ខេត្ត អ៊ូប៊ុន រ៉ាតឆាថានី នៃប្រទេសថៃ ដែលមានព្រំប្រទល់ជាប់ខេត្ត ព្រះវិហារ របស់ប្រទេសកម្ពុជា បានកើតបាតុភូតចម្លែក ដោយគេឃើញមានពពកចម្រុះពណ៌ និងអ្វីដែលហាក់ដូចជាដំបងដែក លេចឡើងនៅលើផ្ទៃមេឃ។

តាមពិតទៅបាតុភូតនេះកើតឡើងនៅម៉ោង ៥:៣៥នាទីល្ងាចថ្ងៃអាទិត្យ ហើយវាបានទាក់ទាញអ្នកភូមិ ឲ្យនាំគ្នាផ្អើលចេញមើលឈូឆរ និងថែមទាំងថតរូប បង្ហោះក្នុងបណ្តាញសង្គមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗមិនទាន់មានការបញ្ជាក់ច្បាស់ពីអ្នកជំនាញថាតើ បាតុភូតនេះបង្កឡើយដោយអ្វីនោះទេ ប៉ុន្តែបើយោងតាម Khaosod, បាតុភូតនេះកើតឡើងដោយសារពន្លឺព្រះអាទិត្យចាំងទៅប៉ះតំណក់ទឹកនៅលើពពក ហើយផ្លាតចេញជាពណ៌និងទម្រង់ផ្សេងៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សូមប្រយ័ត្ន! ថៃ ប្រកាសថា ខេត្តរបស់ខ្លួន ជាប់កម្ពុជា ប្រឈមភ្លៀងផ្គររន្ទះ ទឹកជំនន់រហ័ស និងបំណាក់ដី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២៤ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ