Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ចម្បាំង​រុស្ស៊ី​ទៅ​ដល់​មីយ៉ាន់ម៉ា រៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ​​របប​សឹក​​មីយ៉ាន់ម៉ា Global New Light of Myanmar បាន​​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​ថា នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​បាន​ទៅ​ដល់​ទឹក​ដី​របស់​ខ្លួន​ហើយ ដើ​ម្បី​ចូលរួម​សមយុទ្ធ​​​រួម​គ្នា​ជា​លើក​ទី​២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាវា​ចម្បាំង​៤​គ្រឿង និង​នាវា​ដឹក​ជញ្ជូន​១​គ្រឿង​របស់​កង​កម្លាំង​ប៉ាស៊ីហ្វិក​រុស្ស៊ី បាន​ចត​នៅ​ឯ​កំពង់​ផែ​ Yangon កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា ត្រៀម​​សម្រាប់​សមយុទ្ធ​សន្តិសុខ​ដែន​ទឹក​រួមគ្នា​រវាង​ប្រទេស​ទាំង​ពីរ។

របប​សឹក​មីយ៉ាន់ម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​រៀបចំ​សមយុទ្ធ​សន្ដិសុខ​បាញ់​គ្រាប់​ពិត​​នៅ​លើ​ដែន​ទឹក​នា​ភាគ​ខាង​ជើង​សមុទ្រ Andaman ចន្លោះ​ពី​ថ្ងៃ​ទី​២០​​​ដល់​ថ្ងៃ​ទី​២៤​ខែ​តុលា​ ដោយ​ព្រមាន​ទូក​នេសាទ និង​យន្តហោះ​នានា​មិន​ត្រូវ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​​តំបន់​ទាំង​នោះ​ទេ។ អំឡុង​ការ​ប្រកាស​​នោះ របប​សឹក​មីយ៉ាន់ម៉ា​ មិន​បាន​ប្រាប់​អំពី​វត្តមាន​របស់​កង​កម្លាំង​រុស្ស៊ី​ទេ។

សមយុទ្ធ​លើក​មុន​រវាង​ប្រទេស​ពីរ​ បាន​ធ្វើ​​ឡើង​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣។

ក្រៅ​តែ​ពី​ចិន រុស្ស៊ី​ក៏​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​របប​សឹក​​​មីយ៉ាន់ម៉ា​ផង​ដែរ ដែល​ផ្ដល់​ទាំង​សព្វាវុធ និង​ការ​គាំទ្រ​ការទូត ដើម្បី​ប្រយុទ្ធ​​​នឹង​បក្ស​ប្រឆាំង​ប្រដាប់​អាវុធ​ក្នុង​​ប្រទេស​​​។

ក្រុមអ្នកវិភាគ បាននិយាយថា បន្ទាប់​ពី​កង​កម្លាំង​ជើង​គោក​​រង​ការប៉ះ​ទង្គិច​ច្រើន របបសឹក​កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងទ័ពអាកាសរបស់ខ្លួន ដែលរួមមានយន្តហោះរុស្ស៊ី Sukhoi Su-30s, MiG-29s និង Yak។

មេទ័ពកំពូល​នៃ​របប​សឹក លោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាច្រើនដងចាប់តាំងពីដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ រួមទាំងការជួបជាមួយប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន ក្នុងឆ្នាំ២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ចិន​​ប្រតិកម្ម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជំនួយ​យោធា​អាមេរិក​ដល់​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

​ប៉ូលិសរដ្ឋតិចសាស់​បាញ់សម្លាប់បុរសម្នាក់​ព្រោះ​បើក​រថយន្តបុក​ទ្វារ​ចូលផ្សារទំនើប​​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

តួកគី​គំរាម​រដ្ឋាភិបាល​ថ្មី​របស់​ស៊ីរី ឱ្យ​រំសាយ​​ក្រុម​ប្រដាប់​អាវុធ​ឃឺដ​​ចោល​

សេដ្ឋកិច្ច១៨ ម៉ោង មុន

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អះអាង ស្ថានភាពវិនិយោគនៅកម្ពុជា នឹងមានកំណើននៅឆ្នាំខាងមុខ

ព័ត៌មានជាតិ១៧ ម៉ោង មុន

កំណេីនខ្ពស់មិនធ្លាប់មាន​ កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ កើន​ដល់ចំនួន ១ ០០០ ០០០ TEUs

Sokha Hotels

ព័ត៌មានពេញនិយម