ព័ត៌មានអន្ដរជាតិ
មេទ័ពអ៊ីស្រាអែល ដើរជាន់មីនរបស់ក្រុមហាម៉ាស ស្លាប់ភ្លាមៗ
មេទ័ពអ៊ីស្រាអែល វរសេនីយ៍ឯក Ehsan Daqsa បានដើរជាន់មីនរបស់ក្រុមហាម៉ាស ផ្ទុះស្លាប់ភ្លាមៗ នៅក្នុងតំបន់ហ្គាហ្សា ធ្វើឲ្យគាត់ក្លាយជាមន្ត្រីថ្នាក់ខ្ពស់បំផុតម្នាក់ទៀតរបស់អ៊ីស្រាអែល ដែលបាត់បង់ជីវិតក្នុងប្រតិបត្តិការកម្ទេចចលនាប្រដាប់អាវុធរបស់ប៉ាឡេស្ទីន។

តាមការចុះផ្សាយរបស់ Times of Israel នៅថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤, ហេតុការណ៍នេះកើតឡើងនៅពេល មេទ័ពវ័យ៤១ឆ្នាំ ជាន់មីន ពេលគាត់ចុះពីរថក្រោះដើរជាមួយទាហាន៣នាក់ទៀត សំដៅទៅទីតាំងឈរជើងរបស់កងទ័ព ដើម្បីពិនិត្យអំពីស្ថានភាពសមរភូមិជួរមុខ នៅជំរំជនភៀសខ្លួន Jabalia ភាគខាងជើងជ្រោយហ្គាហ្សា។
លោក Daqsa ដែលជាមេបញ្ជាការកងពលរថពាសដែកលេខ៤០១ បានស្លាប់នៅនឹងកន្លែង។ យ៉ាងណាមេបញ្ជាការកងវរសេនាតូចថ្មើរជើងលេខ៥២ ដែលរួមដំណើរជាមួយមិនបានបាត់បង់ជីវិតទេ តែត្រូវរបួសធ្ងន់ ខណៈមន្ត្រី២នាក់ទៀតរងរបួសស្រាល។

លោក Ehsan Daqsa ធ្លាប់ប្រយុទ្ធនៅប្រទេសលីបង់ក្នុងឆ្នាំ២០០៦ ហើយគាត់បានដឹកនាំប្រតិបត្តិការវាយបកនៅច្រកព្រំដែន Erez បន្ទាប់ពីក្រុមហាម៉ាស ដណ្តើមកាន់កាប់តំបន់នោះក្នុងការវាយប្រហារយ៉ាងភ្ញាក់ផ្អើល កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
សូមបញ្ជាក់ថា គិតត្រឹមពេលនេះ កងទ័ពអ៊ីស្រាអែល បាត់បង់មេទ័ពសរុប៦នាក់ហើយ ក្នុងសង្គ្រាមរយៈពេលជាងមួយឆ្នាំជាមួយក្រុមហាម៉ាស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល វាយប្រហារសម្លាប់មនុស្ស៨៧នាក់នៅហ្គាហ្សា ក្នុងនោះមាន ៤០នាក់ ជាកុមារ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ