ព័ត៌មានអន្ដរជាតិ
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
ប្រទេសនិមួយដែលមានអំណាចយោធាហាក់បានត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាមលោកលើកទី៣ ដែលទំនងចៀសមិនផុតក្នុងពេលខាងមុខ ខណៈកូរ៉េខាងជើងបានបញ្ជូនទ័ពទៅជួយរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែនមុនគេ រីឯចិនប្រាប់យោធាឲ្យត្រៀមសង្គ្រាម។

ប្រធានាធិបតីនៃប្រទេសមហាអំណាចចិន ស៊ី ជីនភីង (Xi Jinping) បានប្រាប់កងទ័ពរបស់ខ្លួន ឲ្យត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ប្រធានាធិបតីចិន លោក ស៊ី ជីនភីង បានអំពាវនាវនៅសប្តាហ៍កន្លងទៅនេះ សម្រាប់កងទ័ពដើម្បីពង្រឹងការត្រៀមខ្លួនសម្រាប់សង្គ្រាម ប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ដែលខ្លួនចិញ្ចឹមចិត្តបង្រួបបង្រួមដោយប្រើកម្លាំងជាយូរមកហើយ។
ខណៈពេលដែលទៅទស្សនាកងពលតូចនៃកងកម្លាំងរ៉ុក្កែតរបស់កងទ័ពរំដោះប្រជាជនចិនកាលពីថ្ងៃព្រហស្បតិ៍ លោក ស៊ី បានធ្វើការអត្ថាធិប្បាយថា យោធាគួរតែ «ពង្រឹងការហ្វឹកហ្វឺន និងការរៀបចំយ៉ាងទូលំទូលាយសម្រាប់សង្គ្រាម និងធានាឱ្យកងទ័ពមានសមត្ថភាពប្រយុទ្ធរឹងមាំ»។
មហាយក្សចិន ដែលទាមទារតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានបង្កើនការបង្ហាញកម្លាំងរបស់ខ្លួននៅជុំវិញកោះដែលគ្រប់គ្រងដោយខ្លួនឯងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលតៃវ៉ាន់ដែលជាសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកនៅក្បែរចិត្តបំផុត ក៏បានពង្រឹងសមត្ថភាពយោធា ពង្រីកការទិញអាវុធ និងផលិតនាវាមុជទឹក។
ងាកទៅមើល រុស្ស៊ីនិងសហរដ្ឋអាមេរិកវិញ ក៏កំពុងកើតមានសមរភូមិវោហារសាស្រ្តជុំវិញអាវុធនុយក្លេអ៊ែរ ដែលប្រទេសទាំងពីរតែងសម្ញែងពិភពលោកឱ្យខ្លបខ្លាចនិងកោតញញើតខ្លួន។
សេចក្តីថ្លែងការណ៍ថ្មីចុងក្រោយមួយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក ចូ បៃដិន ដែលថាទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចចរចានុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមួយរុស្ស៊ី ចិន និងកូរ៉េខាងជើង ត្រូវបានរដ្ឋាភិបាលរុស្ស៊ី ចាត់ទុកថាជា«ការបោកបញ្ឆោត»។
ក្នុងជម្លោះពាក្យសម្តី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានប្រាប់សារព័ត៌មាន Argumenty I Fakty ផ្សាយនៅទី២១ខែតុលាថា៖«ការអំពាវនាវឱ្យនិយាយអំពីស្ថិរភាពយុទ្ធសាស្ត្រ អំពីការគ្រប់គ្រងលើអាវុធនុយក្លេអ៊ែរដោយគ្មានលក្ខខណ្ឌជាមុនគឺជាការបោកប្រាស់»។
សារព័ត៌មានជាច្រើនបានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបញ្ជូនកងទ័ពរបស់កូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីដើម្បីចូលទៅធ្វើសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកាលប៉ុន្មានថ្ងៃមុននេះ។ ក្នុងដំណាក់កាលដំបូងនេះ កូរ៉េខាងជើងបានបញ្ជូនទ័ពប្រមាណ១៥០០នាក់ទៅកាន់សមរភូមិអ៊ុយក្រែន។
រដ្ឋាភិបាលកុម្មុយនីស្តកូរ៉េខាងជើងថ្មីៗកងបានជ្រើសរើសកងទ័ពថ្មីរហូតដល់ជាង១លាននាក់សម្រាប់ធ្វើសង្គ្រាមផងដែរ។
តំបន់មជ្ឈិមបូព៌ាវិញ សង្គ្រាមធំក្នុងតំបន់អារ៉ាប់ក៏ហៀបនឹងផ្ទុះឡើងដែរ ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលបានរាលដាលដល់ប្រទេសជាច្រើនក្រោមហេតុផលតាមកម្ទេចក្រុមសកម្មប្រយុទ្ធភេវរកម្ម។
រហូតដល់ពេលនេះ អ៊ីស្រាអែលបានវាយប្រហារចូលប្រទេស លីបង់ ស៊ីរី និងយេម៉ែន និងអាចវាយប្រហារអ៊ីរ៉ង់ក្នុងពេលដ៏ឆាប់។
ចំពោះសង្គ្រាមនៅអ៊ុយក្រែន អង្គការណាតូ បានផ្តល់អាវុធយ៉ាងច្រើនដល់អ៊ុយក្រែន ខណៈ ប្រធានាធិបតីអ៊ុយក្រែនបានស្នើសុំប្រទេសលោកខាងលិចដើម្បីប្រើប្រាស់អាវុធចម្ងាយឆ្ងាយវាយចូលទឹកដីរុស្ស៊ី៕
ដោយ រ៉ាន់ រើយ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?