ព័ត៌មានអន្ដរជាតិ
អតីតប្រធានាធិបតីប៉េរូ ជាប់គុក២០ឆ្នាំពីបទលាងលុយខ្មៅ និងពុករលួយ
តុលាការនៅប្រទេសប៉េរូ បានសម្រេចកាត់ទោសអតីតប្រធានាធិបតី លោក Alejandro Toledo ឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ និង៦ខែ ពាក់ព័ន្ធនឹងអំពើពុករលួយ និងការលាងលុយខ្មៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២២ខែតុលា។

ព្រះរដ្ឋអាជ្ញា បានប្រកាសថា លោក Toledo បានទទួលសំណូកចំនួន ៣៥លានដុល្លារពីក្រុមហ៊ុនសំណង់ប្រេស៊ីលមួយឈ្មោះថា Odebrecht ជាថ្នូរនឹងការប្រគល់កិច្ចសន្យាឲ្យកសាងផ្លូវមួយខ្សែនៅភាគខាងត្បូងប្រទេស។ ក្រុមហ៊ុនប្រេស៊ីលនេះក៏សារភាពថាធ្លាប់បានចំណាយលុយអស់រាប់លានដុល្លារសូកប៉ាន់មន្ត្រីផ្សេងៗទៀតនៅអាមេរិកឡាទីន និងសហរដ្ឋអាមេរិក ដើម្បីទទួលបានកិច្ចសន្យារដ្ឋាភិបាលផងដែរ។
លោក Toledo វ័យ៧៨ឆ្នាំ បានឡើងកាន់តំណែងជាប្រធានាធិបតីចន្លោះពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៦ ហើយលោកត្រូវបានចាប់ខ្លួនកាលពី៥ឆ្នាំមុននៅរដ្ឋកាលីហ្វ័រញ៉ា និងត្រូវបានបញ្ជូនទៅប្រទេសប៉េរូវិញកាលពីឆ្នាំ២០២៣។
លោកស្រីចៅក្រម Ines Rojas បាននិយាយថា ប្រជាជនប៉េរូ បាន «ជឿទុកចិត្ត» លើលោក Toledo ជាប្រធានាធិបតីរបស់ពួកគេក្នុងការចាត់ចែងថវិកាជាតិ ហើយមានទំនួលខុសត្រូវការពារនិងធានាបាននូវភាពត្រឹមត្រូវនៃការប្រើប្រាស់ធនធានទាំងនោះ តែផ្ទុយទៅវិញ លោកបែរជា «បោកប្រាស់រដ្ឋ»។
គួររំឭកថា កាលពីឆ្នាំ២០១៩ អតីតប្រធានាធិបតីម្នាក់ទៀតរបស់ប៉េរូ លោក Alan Garcia បានបាញ់សម្លាប់ខ្លួនឯង នៅពេលដែលប៉ូលិសចុះទៅដល់ផ្ទះបម្រុងចាប់ខ្លួនលោក ទាក់ទិននឹងរឿងស៊ីសំណូកពីក្រុមហ៊ុន Odebrecht។
បច្ចុប្បន្ន អតីតប្រធានាធិបតី២រូបផ្សេងទៀតនៅប៉េរូ គឺលោក Pedro Pablo Kuczynski និងលោក Ollanta Humala ក៏ត្រូវបានកំពុងស៊ើបអង្កេតនៅក្នុងរឿងក្ដីក្រុមហ៊ុន Odebrecht ផងដែរ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី