Connect with us

ព័ត៌មានអន្ដរជាតិ

ប្រមុខ​UNនឹងជួបពូទីន​​នៅ​កិច្ចប្រជុំកំពូល​ BRICS ខណៈអ៊ុយក្រែន​អន់ចិត្តខ្លាំង​

បានផុស

នៅ

​​អ៊ុយក្រែន​ដែល​​កំពុង​ជាប់​ដៃ​សង្គ្រាម​ជាមួយរុស្ស៊ី​ បាន​​រិះគន់​ខ្លាំងៗ​ចំពោះអគ្គលេខាធិការ​របស់​អង្គការ​សហប្រជាជាតិ ​លោក Antonio Guterres ដែលសម្រេច​ចិត្ត​ទៅចូលរួម​ប្រជុំ​​កំពូល BRICS នៅ​ប្រទេសរុស្ស៊ី​​​ ហើយ​គ្រោង​ជួប​ប្រមុខ​រដ្ឋ​​រុស្ស៊ី លោក ពូទីន នៅថ្ងៃចុងក្រោយ​នៃ​កិច្ច​ប្រជុំ​។​

អគ្គលេខាធិការរបស់​អង្គការ​សហប្រជាជាតិ លោក Antonio Guterres។ UN
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័ររបស់​ចក្រភព​អង់គ្លេស បាន​រាយការណ៍​ថា អគ្គលេខាធិការរបស់​អង្គការ​សហប្រជាជាតិ លោក Antonio Guterres បានយល់​ព្រម​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ BRICS នៅ​ទីក្រុង Kazan នៃ​ប្រទេស​រុស្ស៊ី ខណៈដែល​​អ៊ុយក្រែន​បាន​រិះគន់​ចំពោះ​ការសម្រេច​ចិត្ត​នេះ​។​

តាមព័ត៌មាន​រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន បាន​និយាយថា ប្រមុខ​អង្គការ​សហប្រជាជាតិ​បាន​ព្រមទទួលការអញ្ជើញ​របស់លោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល BRICS ដែលនឹង​រៀបចំ​ឡើង​​នៅ​​​​ទឹកដីរុស្ស៊ី​ចាប់​ពីថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤​ខែ​តុលា​នេះ​ ប៉ុន្តែ​​លោក​មិនបាន​ចូលរួម​ប្រជុំ​ផ្ទាល់​ ពេលដែលអ៊ុយក្រែន រៀបចំកិច្ចប្រជុំកំពូលស្តីពីសន្តិភាព។

តាមការ​ដកស្រង់​របស់​រ៉យទ័រ ក្រសួងការបរទេសអ៊ុយក្រែន លើកឡើង​នៅ​លើ​បណ្តាញ​សង្គម X ថា៖​​«ប្រមុខ UN បានបដិសេធ ហើយចាត់តែអ្នកតំណាង ឱ្យចូលកិច្ចប្រជុំស្តីពីសន្តិភាពអ៊ុយក្រែន ដែលរៀបចំកាលពីលើកដំបូង នៅក្នុងប្រទេសស្វីស។ ប៉ុន្តែ លោកបែរជាទទួលយកការអញ្ជើញ ទៅកាន់ទីក្រុង Kazan ពីសំណាក់លោក ពូទីន។ នេះគឺជាជម្រើសខុសឆ្គង ដែលមិនជំរុញបុព្វហេតុសន្តិភាព។ វាអាចត្រឹមតែធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ UN ប៉ុណ្ណោះ»។

រុស្ស៉ី បាននិងកំពុងរៀបចំកិច្ចប្រជុំកំពូល នៃក្រុមប្រទេស BRICS នៅក្នុងទីក្រុង Kazan ហើយ ​លោកពូទីន ក៏​នឹង​​ទើប​ជួប​ប្រជុំ​ផ្ទាល់​ជាមួយ​ប្រមុខ​ដឹកនាំ​បណ្តា​ប្រទេសជាសមាជិក​លើក​ដំបូង​ ចាប់​តាំងពីឆ្នាំ​២០២០ ដោយសារ​តែវិបត្តិកូវីដផង និង​សង្គ្រាម​រុស្ស៊ី​និង​អ៊ុយក្រែន​ផង​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ
សន្តិសុខសង្គម១ នាទីute មុន

Update៖ អគ្គិភ័យឆេះនៅខណ្ឌ​ឬស្សីកែវយប់មិញ​ឆេះផ្ទះពលរដ្ឋសរុប១១ខ្នង

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

Sokha Hotels

ព័ត៌មានពេញនិយម