ព័ត៌មានអន្ដរជាតិ
ជនជាតិប៉ាឡេស្ទីន៦៤០នាក់ត្រូវបានសម្លាប់ត្រឹម១៧ថ្ងៃនៅភាគខាងជើងហ្គាហ្សា
អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច៦៤០នាក់នៅភាគខាងជើងហ្គាហ្សា ចាប់តាំងពីបានឡោមព័ទ្ធតំបន់នេះកាលពី១៧ថ្ងៃមុន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី២២ខែតុលានេះ។

ក្រសួងការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីន បានព្រមាននៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា «ការប្រល័យពូជសាសន៍កំពុងលាតត្រដាងនៅក្នុងតំបន់ហ្គាហ្សាភាគខាងជើងក្នុងទម្រង់ច្បាស់លាស់បំផុត»។
សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«កងទ័ពអ៊ីស្រាអែលកំពុងបង្ខំប្រជាជននៅភាគខាងជើងហ្គាហ្សាប្រឈមមុខនឹងការសម្លាប់កាន់តែច្រើន» ដោយបន្ថែមថា ការបរាជ័យរបស់សហគមន៍អន្តរជាតិក្នុងការបញ្ឈប់ «សង្រ្គាមនៃការសម្លាប់រង្គាលនេះបានធ្វើឱ្យអ៊ីស្រាអែលកាន់តែរឹងមាំ និងបន្តយុទ្ធនាការដ៏សាហាវរបស់ខ្លួន»។
ដោយរាយការណ៍ពីទីក្រុង Deir el-Balah នៅកណ្តាលហ្គាហ្សាតាមរយៈទីភ្នាក់ងារព័ត៌មាន Al Jazeera បានឲ្យដឹងថា ជនស៊ីវិលនៅភាគខាងជើងហ្គាហ្សា ត្រូវបានជាប់គាំង នៅក្នុងផ្ទះចំពេលមាន «ការដាច់ចរន្តអគ្គិសនី ខណៈអាហារ ទឹក និងថ្នាំបានអស់ហើយ។
ជាមួយគ្នានេះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានវាយប្រហារតំបន់ជាច្រើននៅទូទាំងតំបន់ហ្គាហ្សា ជាពិសេសជំរំជនភៀសខ្លួន Jabalia។ ទន្ទឹមនឹងនេះដែរ ស្ត្រីប៉ាឡេស្ទីនបានបង្ខំភៀសខ្លួនចេញពីតំបន់ហ្គាហ្សាភាគខាងជើងដោយសារកងទ័ពអ៊ីស្រាអែលកំពុងបំបែកខ្លួន និងចាប់ខ្លួនបុរសរាប់សិបនាក់នៅឯប៉ុស្តិ៍ត្រួតពិនិត្យ។

ស្ថាប័នអង្គការសហប្រជាជាតិបាននិយាយថា អ៊ីស្រាអែល «អាចនឹងបង្កការបំផ្លិចបំផ្លាញដល់ប្រជាជនប៉ាឡេស្ទីននៅក្នុងខេត្តភាគខាងជើងបំផុតតំបន់ហ្គាហ្សា តាមរយៈការស្លាប់ និងការផ្លាស់ទីលំនៅ» ចំពេលមានការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់នៅទូទាំងតំបន់ដែលឡោមព័ទ្ធ។
ការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាបានសម្លាប់មនុស្សជាង ៤២៦០០ នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ និង ៩៩៨០០ នាក់ផ្សេងទៀតបានរងរបួសចាប់តាំងពីខែតុលាឆ្នាំមុន ខណៈចំនួននេះទំនងជាខ្ពស់ជាងឆ្ងាយជាមួយនឹងជនរងគ្រោះរាប់ពាន់នាក់ដែលត្រូវបានកប់នៅក្រោមគំនរបាក់បែកក៏ដោយ។
ទោះបីជាអ៊ីស្រាអែលបានអះអាងថាបានកម្ចាត់ក្រុមហាម៉ាសនៅភាគខាងជើងតំបន់ហ្គាហ្សា និងJabaliaកាលពីដើមខែមករាឆ្នាំនេះក៏ដោយ ក៏វាបានបើកការវាយលុកមួយទៀតនៅទីនោះ ជាអ្វីដែលអង្គការសហប្រជាជាតិ និងក្រុមសិទ្ធិមនុស្សប៉ាឡេស្ទីនភ័យខ្លាចថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីរំដោះប្រជាជនប៉ាឡេស្ទីនកាន់តែយ៉ាប់យឺន។
លើសពីនេះបុគ្គលិកមនុស្សធម៌ និងអាជ្ញាធរសុខាភិបាលនៅតំបន់ហ្គាហ្សា និយាយថា ជំនួយភាគច្រើនមិនទាន់ទៅដល់ភាគខាងជើងហ្គាហ្សាទេ ដោយសារការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់របស់អ៊ីស្រាអែល៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម២០ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានជាតិ៣ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ