Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ក្បែរកោះតៃវ៉ាន់ ក្រោយនាវា​ចម្បាំងអាមេរិក និង​កាណាដា ឆ្លងកាត់ផ្លូវទឹកមានជម្លោះ

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់​ New York Times, នៅថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ប្រទេសចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្ហាញសាច់ដុំយោធា ដែលរឿងនេះកើតឡើងត្រឹមពីរថ្ងៃប៉ុណ្ណោះ ក្រោយនាវាចម្បាំងអាមេរិកនិងកាណាដា ធ្វើដំណើរឆ្លងកាត់ផ្លូវទឹកដែលមានជម្លោះ បន្ទាប់ពីទីក្រុងប៉េកាំងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាលពីសប្តាហ៍មុន។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធបាញ់គ្រាប់ពិតនេះ ធ្វើឡើងចាប់ពីម៉ោង៩ព្រឹកដល់ម៉ោង១រសៀល ក្នុងដែនទឹកក្បែរកោះ Niushan នៃខេត្ត Fujian ដែលស្ថិតនៅចម្ងាយត្រឹម១៦៥គីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង តៃប៉ិ។

ជាការឆ្លើយតបនឹងសមយុទ្ធនេះ ក្រសួងការពារជាតិតៃវ៉ាន់ ចេញសេចក្តីប្រកាសថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពនិងចេតនាយោធារបស់ប្រទេសចិន។ សមយុទ្ធ​នេះ ​អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់ទី​ក្រុង​ប៉េកាំង ​ដើម្បី​​បំភិត​បំភ័យ​និងរុញស្ថានការណ៍នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ឲ្យកាន់តែឡើងកម្តៅ។

ស្របពេលជាមួយគ្នានោះដែរ នាយករដ្ឋមន្ត្រីតៃវ៉ាន់លោក Cho Jung-tai បានហៅសមយុទ្ធនេះថាជា «ការគំរាមកំហែងដែលបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់»។

(រូបថត៖ Ship Hub)

កាលពីចុងសប្តាហ៍មុន នាវា​ពិឃាដ​សហរដ្ឋ​អាមេរិក និង​នាវា​ចម្បាំង​កាណាដា បាន​ទៅ​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់​​ព្រម​គ្នាតែម្តង ដែលគេជឿថាជាការឆ្លើយតបទៅសមយុទ្ធចិនមុននោះ។

កងនាវាចរ​លេខ​៧​​របស់កងទ័ពជើងទឹកអាមេរិក បាន​ប្រកាស​​កាលពី​ថ្ងៃចន្ទ​ថា នាវាពិឃាដ USS Higgins និងនាវាចម្បាំងកាណាដា HMCS Vancouver បានធ្វើការឆ្លងកាត់ «តាម​ទម្លាប់» កាលពីថ្ងៃ​ទី​២០​ខែ​តុលា​ «លើ​ផ្លូវ​ទឹកដែលសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រត្រូវបានអនុវត្តស្របតាមច្បាប់អន្តរជាតិ»។

កងនាវាចរ​ខាងលើបន្ថែមថា វា​បង្ហាញពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក និងកាណាដា ក្នុងការលើកកម្ពស់សេរីភាពនៃការធ្វើនាវាចរណ៍សម្រាប់​​ប្រទេសទាំងអស់នៅ​​លើ​ពិភពលោក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ នាវា​ចម្បាំងអាមេរិក និង​កាណាដា ទៅ​ដល់​ច្រក​សមុទ្រ​តៃវ៉ាន់ ក្រោយ​ចិន​ធ្វើ​សមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម