ព័ត៌មានអន្ដរជាតិ
ដកហូតអាជ្ញាប័ណ្ណផ្សាយហើយនៅតែផ្គើន យោធាមីយ៉ាន់ម៉ាចូលបង្ក្រាបដល់អូហ្វីស
យោធាមីយ៉ាន់ម៉ាកំពុងចាត់វិធានការប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយព័ត៌មានក្នុងស្រុកដើម្បីបញ្ឈប់ពួកគេដោយបង្ខំចំពោះការរាយការណ៍ពីការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ។

កាលពីថ្ងៃចន្ទយោធាបានដកហូតអាជ្ញាប័ណ្ណប្រព័ន្ធផ្សព្វផ្សាយឈានមុខគេចំនួន ៥ ដោយក្នុងនោះរួមមាន គេហទំព័រ Myanmar Now, សារព័ត៌មាន Khit Thit, វិទ្យុសម្លេងប្រជាធិបតេយ្យភូមា (DVB), ទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day ខណៈដែលទូរទស្សន៍ Mizzima និងសារព័ត៌មាន 7 Day គឺជាសាខារបស់វិទ្យុ VOA ។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចំនួន ៤ ក្នុងចំណោមពួកគេនៅតែផ្តល់ព័ត៌មានតាមអ៊ីនធឺណិតរហូតដល់ថ្ងៃអង្គារ ។
របាយការណ៍ក្នុងស្រុកនិយាយថា យោធាបានវាយលុកការិយាល័យរបស់ក្រុមហ៊ុនផ្សព្វផ្សាយនៅទីក្រុងយ៉ាំងហ្គោន ហើយបានឃុំខ្លួនបុគ្គលិកជាន់ខ្ពស់ ។

កងកម្លាំងសន្តិសុខបានឆ្មក់ចូលការិយាល័យសេវាកម្មព័ត៌មានអនឡាញ Myanmar Now កាលពីថ្ងៃចន្ទ និងរឹបអូសយកទិន្នន័យមេ និងកុំព្យូទ័រ ។
ចំណែកការិយាល័យរបស់ទីភ្នាក់ងារព័ត៌មាន Mizzima ត្រូវបានវាយឆ្មក់កាលពីថ្ងៃអង្គារ ហើយឧបករណ៍ធ្វើការត្រូវបានរឹបអូស ។ ប៉ុន្តែបុគ្គលិកនៅការិយាល័យទាំងពីរបានរត់គេចខ្លួនដោយគ្មានគ្រោះថ្នាក់ ។

ទន្ទឹមនឹងនេះដែរស្ថាបនិក និងនិពន្ធនាយកនៃប្រព័ន្ធផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណិតទាំងនោះមិនស្ថិតក្នុងចំណោមប្រព័ន្ធផ្សព្វផ្សាយទាំង ៥ ដែលដកហូតអាជ្ញាប័ណ្ណត្រូវបានឃុំខ្លួនកាលពីថ្ងៃអង្គារនោះទេ ។
យោធាចង់គ្រប់គ្រងព័ត៌មាន ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយកំពុងប្តេជ្ញាបន្តប្រយុទ្ធប្រឆាំងនឹងរដ្ឋប្រហារយោធា និងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យក៏ដូចជាសិទ្ធិមនុស្សឡើងវិញ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ កាន់តែធ្ងន់ធ្ងរ! សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មកូនៗមេដឹកនាំយោធាមីយ៉ាន់ម៉ា
ចុចអាន ៖ ស្ថានការណ៍កាន់តែក្តៅ! បាតុករមីយ៉ាន់ម៉ាហាត់សមរួចជាស្រេច ដើម្បីប្រយុទ្ធជាមួយយោធា (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់