Connect with us

ព័ត៌មានអន្ដរជាតិ

អាចម៍ផ្កាយប៉ុនយន្តហោះ នឹងធ្វើដំណើរមកកៀកផែនដី នៅប៉ុន្មានថ្ងៃទៀត

បានផុស

នៅ

អង្គការណាសា ប្រកាសថា អាចម៍ផ្កាយមួយឈ្មោះ 2015 HM1 ដែលមានទំហំប៉ុនយន្តហោះពាណិជ្ជកម្ម នឹងធ្វើដំណើរមកកៀកផែនដី នៅថ្ងៃព្រហស្បតិ៍ទី២២ខែតុលានេះ ពោលគឺវានឹងហោះកាត់នៅចម្ងាយពី ៥ ៥៣០ ០០០គីឡូម៉ែត្រពីភពផែនដី ជាមួយល្បឿន ៣៩ ១៥៨ ​គីឡូម៉ែត្រក្នុងមួយម៉ោង។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Times Now News

(រូបថត៖  Times Now News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសារតែល្បឿននិងរយៈចម្ងាយរបស់វាពីភពផែនដី, អាចម៍ផ្កាយ 2015 HM1 ត្រូវបានគេដាក់បញ្ជូលទៅក្នុងក្រុមវត្ថុដែលស្ថិតនៅជិតផែនដី ឬគេហៅថា NEO។

ទោះបីជាយ៉ាងណាក៏ដោយ អង្គការណាសា បានធានាថា ត្បិតតែអាចម៌ផ្កាយនេះ ចូលមកកៀកគន្លងផែនដីក៏ពិតមែន ប៉ុន្តែវាមិនបង្កជាគ្រោះថ្នាក់អ្វីឡើយ។ ផ្ទុយទៅវិញ វានឹងហុចឱកាសដល់ក្រុមអ្នកវិទ្យាសាស្រ្ត ដើម្បីសិក្សាបន្ថែមទៀត ពាក់ព័ន្ធវត្ថុនៅក្នុងលំហអវកាស។

ការវិភាគលម្អិតរបស់ណាសា បញ្ជាក់ថា 2015 HM1 នឹងមិនបុកជាមួយផែនដីឡើយ ប៉ុន្តែការហោះហើរបែបនេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់ការស្រាវជ្រាវវិទ្យាសាស្ត្រ។ វានឹងផ្តល់ទិន្នន័យសំខាន់ពាក់ព័ន្ធសមាសភាព គន្លង និងចលនារបស់វា ហើយវានឹងជួយដល់ក្រុមអ្នកវិទ្យាសាស្ត្រ ឲ្យយល់កាន់តែច្បាស់ ដើម្បីតាមដានអាចម៍ផ្កាយ និងពង្រឹងប្រព័ន្ធការពារភពផែនដី ចៀងវាងការវាយប្រហារណាមួយនាពេលអនាគត៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ «អាចម៍ផ្កាយគ្រោះថ្នាក់» ល្បឿនលឿនជាងសំឡេង នឹងហោះកាត់ផែនដី សប្តាហ៍ក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៩ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម