Connect with us

ព័ត៌មានអន្ដរជាតិ

តួលេខ​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​រត់ចោល​ស្រុក​ កើន​ឡើង​ជាង​​​៥​ដងក្នុង​ឆ្នាំ​២០២៤

បានផុស

នៅ

ក្រសួង​បង្រួបបង្រួម​​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​នៅ​ថ្ងៃ​ទី​២២​ខែ​តុលា​ថា ក្នុង​រយៈពេល​៣​ត្រីមាស​នៃ​ឆ្នាំ​២០២៤ ចំនួន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង ដែល​រត់​ចោល​ស្រុក​​រួច​ចូល​ទៅ​​​​​​​​​កូរ៉េ​ខាង​ត្បូង មាន​ ១៨១​នាក់។ តួ​លេខ​នេះ មាន​ការ​កើន​ឡើង​​ជាង​៤​ដង បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០២៣ ដែល​មាន​ត្រឹម ៤០​នាក់​ប៉ុណ្ណោះ។

(រូបភាព៖ KBS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​បង្រួបបង្រួម​ បាន​​បញ្ជាក់​ថា នៅ​ត្រីមាស​​ទី​៣ កូរ៉េ​ខាង​ត្បូង​ទទួល​បាន​ពលរដ្ឋ​កូរ៉េ​ខាង​ជើង​ដែល​រត់​ចោល​ស្រុក​ចំនួន​ ៧៦​នាក់ ក្នុង​នោះ​មាន​បុរស ១២​នាក់ និង​ស្ត្រី ៦៤​នាក់។ ចំណែក​ឯ​ត្រីមាស​ទី​១​វិញ​ មាន​ចំនួន ៤៣​នាក់ និង​ត្រីមាស​​ទី​២ មាន ៦២​នាក់។ បើ​គិត​​ចាប់​តាំង​ពី​​​ទស្សវត្សរ៍​ឆ្នាំ​១៩៥០ ​អ្នក​រត់​ចោល​ស្រុក​​របស់​កូរ៉េ​ខាង​ជើង មាន​ចំនួន​សរុប ៣៤ ២៥៩​នាក់។

សូម​បញ្ជាក់​ថា អ្នករត់ចោលស្រុកភាគច្រើន បានចាកចេញពីកូរ៉េខាងជើង បន្ទាប់ពីកើត​មានគ្រោះទុរ្ភិក្សដ៏សាហាវនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។ នៅពេលមកដល់កូរ៉េខាងត្បូង អ្នករត់ចោលស្រុកកូរ៉េខាងជើងត្រូវបានផ្តល់សញ្ជាតិ ផ្ទះសម្បែង ប្រាក់ផ្លាស់ប្តូរទីលំនៅ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទោះ​ជា​បែប​នេះ​ក្ដី ហេតុ​តែ​មាន​ប្រវត្តិ​មក​ពី​ប្រទេស​ដែល​ផ្ដាច់ការ ក្រីក្រ និង​សង្គមនិយម ជន​រត់ចោល​ស្រុក​ជាច្រើន​​បាន​ជួបប្រទះនឹងបញ្ហារើសអើង និងភាពលំបាកធ្ងន់ធ្ងរ ក្នុងការសម្របខ្លួនទៅនឹងជីវិតថ្មីនៅក្នុងប្រទេសមូលធននិយម និងមានការប្រកួតប្រជែងខ្លាំង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម