ព័ត៌មានអន្ដរជាតិ
ថៃ ត្រៀមដាក់កម្មសិទ្ធិបញ្ញាពិធីបុណ្យសង្ក្រាន្ត ការពារកុំឲ្យប្រទេសដទៃ យកឈ្មោះទៅប្រើ
តាមការចុះផ្សាយរបស់កាសែត The Nation, ប្រទេសថៃ កំពុងត្រៀមដាក់កម្មសិទ្ធិបញ្ញាពិធីបុណ្យសង្ក្រាន្តហើយ ជាមួយគោលបំណងធំបំផុតគឺ ការពារកុំឲ្យប្រទេសដទៃយកឈ្មោះនេះទៅប្រើ។

លោកស្រី Chadatip Chutrakul នាយកប្រតិបត្តិក្រុមហ៊ុន Siam Piwat Group និងជាសមាជិកគណៈកម្មាធិការអំណាចទន់ (Soft Power) នៃប្រទេសថៃ បានប្រកាសផែនការនេះក្នុងវេទិកា Daily News Talk 2024 កាលពីថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ ដោយសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការលើកកម្ពស់ប្រពៃណីរបស់ថៃ និងធានាថា ប្រទេសថៃ គឺជាទិសដៅនៃពិធីបុណ្យលំដាប់ពិភពលោកមួយនេះ។
លោកស្រីគូសបញ្ជាក់ថា «តាមរយៈការដាក់កម្មសិទ្ធិបញ្ញាពិធីបុណ្យសង្រ្កាន្ត យើងអាចធានាថា អត្តសញ្ញាណនិងវប្បធម៌ដ៏សំខាន់របស់ប្រទេសថៃ ត្រូវទទួលបានការការពារ។ ការធ្វើបែបនេះក៏នឹងអនុញ្ញាតឲ្យប្រទេសថៃ ទទួលបានអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុពីប្រជាប្រិយភាពនៃពិធីបុណ្យនេះផងដែរ»។

រម្លឹកទៅថ្ងៃពុធទី៦ខែធ្នូឆ្នាំ២០២៣ ពិធីបុណ្យសង្ក្រាន្តចូលឆ្នាំថ្មីរបស់ប្រទេស ថៃ ត្រូវបានអង្គការយូណេស្កូ ប្រកាសដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។
ក្រោយមក ថៃ ក៏ជះលុយជិត ៣លានដុល្លារអាមេរិក ដើម្បីប្រារព្ធពិធីបុណ្យនេះលំដាប់ថ្នាក់ពិភពលោកតែម្តង ចាប់ផ្តើមពីថ្ងៃទី១ខែមេសាទៅ ដោយជំរុញកំណើនទេសចរណ៍បានខ្លាំងមែនទែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ជះលុយជិត ៣លានដុល្លារ រៀបចំ “ពិធីបុណ្យមហាសង្ក្រាន្តពិភពលោក” ឲ្យអធិកអធម ប្រមូលទេសចរ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ