Connect with us

ព័ត៌មានអន្ដរជាតិ

​តើ​មេដឹកនាំ​សំខាន់​​ណាខ្លះ​ចូលរួមប្រជុំ BRICS ដែល​រុស្ស៊ី​​ប្រឹងស្តារមុខ​​​មាត់​​​លើវិស័យ​ការទូត​​?​

បានផុស

នៅ

ប្រមុខ​ដឹកនាំ​​​ប្រទេសសំខាន់​​ៗ​​​ដូចជា ​អ៊ីរ៉ង់ ​តួកគី ​​ចិន ប៉ាឡេស្ទីន ​ដែល​ជា​គូ​ប្រជែង​សំខាន់​​ៗ​ប្រឆាំង​លោក​ខាងលិច​​​ដឹកនាំ​ដោយសហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ខាងលិច មាន​អង់គេ្លស បារាំង អាល្លឺម៉ង់​​ជាដើម ​នឹង​បង្ហាញ​វត្តមាន​នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​ BRICS នៅ​ឯ​ប្រទេស​រុស្ស៊ី​ ដឹកនាំ​ដោយ​​លោក​វ្ល៉ា​ឌីមៀ ពូទីន​។​

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ថ្លែង​ក្នុងវេទិកា​ពាក់ព័ន្ធ​នៃ​កិច្ច​ប្រជុំ BRICS។ TASS
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ក្នុង​ពេលដែល​ពិភពលោក​កំពុង​តែ​តានតឹងនេះ​​ លោក ពូទីន គ្រោងនឹង​ជួបពិភាក្សាទ្វេភាគីជាមួយមេដឹកនាំសំខាន់ៗមួយចំនួន រួមមាននាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ប្រធានាធិបតីចិន លោក​ Xi Jinping ប្រធានាធិបតីតួកគី ​លោក Recep Tayyip Erdogan ប្រធានាធិបតីអ៊ីរ៉ង់ លោក Masud Pezeshkian និងមេដឹកនាំប៉ាឡេស្ទីន​លោក​ Mahmud Abbas។

កិច្ច​ប្រជុំ​កំពូល BRICS នៅឆ្នាំ​នេះ​​ បាន​ធ្វើ​ឲ្យប្រធានាធិបតី​រុស្ស៊ី​​ លោក វ៉្លាឌីមៀ ពូទីន រីក​មុខ​រីក​មាត់​មិន​ស្ទើរ​ទេ ​ដោយសារ​តែ​មាន​ប្រទេស​ច្រើន​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ទៅចូលរួម ហើយ​​ជាពិសេស​បំផុត​នោះ​គឺ​​ការ​ទទួល​យក​ការ​អញ្ជើ​ញ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ លោក​ Antonio Guterres។

លោក​ Antonio Guterres ដែល​ខក​ខាន​​ចូលរួម​កិច្ច​ប្រជុំ​​​សន្តិភាព​អ៊ុយក្រែន​​កាល​ពីខែ​មិថុនា​​ឆ្នាំនេះ ដែលប្រទេសស្វីស​ជា​អ្នក​ធ្វើម្ចាស់ផ្ទះ​។ ការ​សម្រេចចិត្ត​របស់​ លោក​ Guterres បាន​ធ្វើ​ឲ្យ​​​ប្រទេស​អ៊ុយក្រែន​សម្តែងការ​ខក​ចិត្ត​យ៉ាង​ខ្លាំង​​​។

កិច្ចប្រជុំ​​កំពូល​ BRICS ដែល​ជា​បណ្តុំ​ប្រទេស​កំពុង​អភិវឌ្ឍន៍នេះ បានគូសបញ្ជាក់ពីកិច្ចខិតខំ​ប្រឹងប្រែងរបស់រុស្ស៊ីក្នុងការរក្សា និងពង្រឹងទំនាក់ទំនងជាមួយប្រទេសមានឥទ្ធិពល និងមេដឹកនាំនៅក្រៅតំបន់លោកខាងលិច។

រុស្ស៊ី​បាន​​ព្យាយាម​ប្រើប្រាស់​​​កិ​ច្ចប្រជុំកំពូល BRICS ជាវេទិកាយុទ្ធសាស្ត្រដើម្បីរុញច្រានប្រឆាំងនឹងភាពឯកោខាងការទូត ដែលលោកខាងលិចដែល​មានសហរដ្ឋ​អាមេរិក​ជា​គោល បាន​ព្យា​​យម​​ដាក់​​តាំងពី​រុស្ស៊ី​​សម្រេច​​​​​លើក​ទ័ព​ចូលឈ្លាន​ពាន​​អ៊ុយក្រែន​កាល​ពីថ្ងៃទី​២៤ខែ​កុម្ភៈ​២០២២​។

កិច្ចប្រជុំកំពូលថ្ងៃទី ២២-២៤​ខែតុលា ដែលប្រមូលផ្តុំមេដឹកនាំមកពីប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង និងប្រទេសមួយចំនួនទៀត ត្រូវបានក្រុងមូស្គូមើលឃើញថា​ជាឱកាសមួយដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់បស្ចិមលោក​​​បាន​បារាជ័យ​ ដើម្បីដាក់ឱ្យរុស្ស៊ី​នៅឯកោ​​ជុំវិញការវាយលុកយោធារបស់ខ្លួននៅក្នុងអ៊ុយក្រែន​​៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម