Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះមួយទៀត កំពុងហោះសំដៅទៅវាយប្រហារប្រទេស វៀតណាម

បានផុស

នៅ

តាមសេចក្តីរាយការណ៍របស់ VN Express កាលពីថ្ងៃអង្គារទី២២ខែតុលាឆ្នាំ២០២៤ ព្យុះមួយទៀតឈ្មោះ ត្រាមី «Trami»​ កំពុងបោះពួយសំដៅទៅវាយប្រហារភាគកណ្តាលប្រទេសវៀតណាម ហើយ។

(រូបថត៖ Zoom Earth)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតត្រឹមថ្ងៃពុធ ព្យុះនេះកំពុងស្ថិតក្នុងសមុទ្រ ភាគខាងកើតប្រទេសហ្វីលីពីននៅឡើយ ដោយ មានកម្លាំងខ្យល់៧៤គីឡូម៉ែត្រក្នុងមួយម៉ោង។

យ៉ាងណា បើយោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន, ព្យុះនេះនឹងហោះចូលសមុទ្រចិនខាងត្បូងសិន ដោយនៅទីនោះវានឹងបង្កើនឥទ្ធិពលខ្លាំងជាងមុនពោលគឺមានកម្លាំងខ្យល់រហូតដល់១០៨គីឡូម៉ែត្រក្នុងមួយម៉ោង រួចនឹងរំកិលខ្លួនសំដៅទៅប្រទេសវៀតណាម ក្នុងរយៈពេល២៤ម៉ោងបន្ទាប់។ 

ជាការត្រៀមលក្ខណៈ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម បានចេញសេចក្តីប្រកាសមួយ ស្នើឲ្យបណ្តាខេត្តជាប់មាត់សមុទ្រ ចាប់ពី ក្វាងនិញ ដល់ ប៊ិញឌិញ ត្រូវតាមដានការវិវត្តរបស់ព្យុះ ត្រាមី ឲ្យបានដិតដល់ជាទីបំផុត ខណៈអាជ្ញាធរក៏ដាក់ពង្រាយ​កម្លាំង​ចុះ​ពិនិត្យ​តំបន់​ដែល​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាក់​ដី និង​ទឹកជំនន់​ភ្លាមៗ រួចហើយដែរ។

(រូបថត៖ AP)

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូងកើតមានព្យុះចំនួន៥ហើយ ក្នុងនោះរួមមានទាំងព្យុះ យ៉ាកជី ដ៏មានឥទ្ធិពល ដែលបណ្តាលឲ្យមនុស្ស ៣៤៤នាក់ស្លាប់និងខាតបង់ផ្នែកសេដ្ឋកិច្ចជាង៨១ ០០០ពាន់លានដុងផងដែរ។

មិនត្រឹមប៉ុណ្ណឹង វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ ព្យាករថា មុនដាច់ឆ្នាំ២០២៤ សមុទ្រចិនខាងត្បូងនឹងមានព្យុះពី ៤ទៅ៥ ខណៈក្នុងនោះមានព្យុះ ២ទៅ៣ ដែលនឹងវាយប្រហារដីគោកវៀតណាម៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម