ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ប្រកាសបិទសាលារៀន និងកន្លែងធ្វើការ ព្រោះខ្យល់ព្យុះ Trami
សាលារៀន កន្លែងធ្វើការ និងធនាគារកណ្ដាលរបស់រដ្ឋាភិបាលនៅប្រទេសហ្វីលីពីន ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារតែខ្យល់ព្យុះត្រូពិច Trami ដែលកំពុងធ្វើដំណើរឆ្ពោះទៅឆ្នេរភាគខាងកើតកោះ Luzon ដែលជាកោះធំជាងគេ និងមានមនុស្សរស់នៅច្រើនជាងគេរបស់ហ្វីលីពីន។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី២៣ខែតុលា។

ភ្នាក់ងារព្យាករណ៍អាកាសធាតុរដ្ឋ PAGASA បានព្រមានអំពីខ្យល់បក់បោកខ្លាំង និងភ្លៀងធ្លាក់ខ្លាំងនៅតាមតំបន់ទីប្រជុំជនឆ្នេរសមុទ្រមួយចំនួនដែលស្ថិតនៅចំគន្លងរបស់ព្យុះ Trami។ ខ្យល់ព្យុះ Trami នេះ បាននិងកំពុងបក់បោកនៅក្នុងល្បឿន ៨៥គីឡូម៉ែត្រក្នុង១ម៉ោង។
ចំណែកឯឆ្នាំសមុទ្រហ្វីលីពីន ក៏បានប្រកាសដែរថា ឥលូវនេះមានអ្នកដំណើរជាង ៥ ០០០នាក់ និងទូករាប់សិបគ្រឿងកំពុងជាប់គាំងនៅកំពង់ផែ។
បើតាមការិយាល័យប្រធានាធិបតីហ្វីលីពីន ភ្នាក់ងារដែលពាក់ព័ន្ធក្នុងការឆ្លើយតបគ្រោះមហន្តរាយ និងសេវាកម្មសំខាន់ៗ ពុំមានការផ្អាកនោះទេ។
ហ្វីលីពីនស្ថិតក្នុងចំណោមប្រទេសដែលប្រឈមមុខនឹងបម្រែបម្រួលអាកាសធាតុខ្លាំងជាងគេ ដោយជាមធ្យមមានព្យុះទីហ្វុងចំនួន២០ បានវាយប្រហារប្រទេសអាស៊ីនេះជារៀងរាល់ឆ្នាំ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ