Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ូលិស​អាល្លឺម៉ង់​ឆ្មក់​​​ចូល​ហាង​ភីហ្សាដែល​លក់​កូកាអ៊ីនជាមួយភីហ្សា

បានផុស

នៅ

ប៉ូលិស​អាល្លឺម៉ង់​បានឆ្មក់ចូលហាងភីហ្សាមួយកន្លែងនៅភាគខាងលិចប្រទេស ដែល​​មុខម្ហូបនោះ​បានបម្រើអតិថិជនជាមួយភីហ្សាដែលមានកូកាអ៊ីនក្នុងភីហ្សាលេខ​៤០​នៅលើ​បញ្ជី​រាយនាម​មុខ​ម្ហូប​ (Menu)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន​ BBC ​នៅថ្ងៃទី២៣ខែតុលានេះ។

(រូបភាព៖ Alamy)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ លោក Michael Graf von Moltke ដំបូងឡើយ អាជ្ញាធរត្រូវបានផ្តល់ព័ត៌មានអំពីការ​ប្រើ​សារធាតុ​​នេះកាល​ពីខែ​មីនាដោយអ្នកត្រួតពិនិត្យអាហារ ហើយមន្ត្រីក្រុម​ត្រួតពិនិត្យ​គ្រឿងញៀនបានចាប់ផ្តើមតាមដានហាងនេះ។ ប៉ូលិសក្រុង Düsseldorf បានទៅឃាត់ខ្លួនអ្នកគ្រប់គ្រងហាងភីហ្សានៅឯផ្ទះល្វែងរបស់គាត់ បុរសអាយុ៣៦ឆ្នាំរូបនោះថា បាន​បោះថង់គ្រឿងញៀនចេញពីបង្អួច ហើយប៉ូលិសបានរកឃើញកូកាអ៊ីន ១,៦គីឡូក្រាម ថ្នាំញៀន៤០០ក្រាមនិងប្រាក់ ២៨៩៦៣៥ដុល្លារ នៅក្នុងផ្ទះល្វែង។

អ្នកគ្រប់គ្រង​ហាង​ត្រូវ​បានប៉ូលិសដោះលែងពីរបីថ្ងៃក្រោយមក ហើយគាត់បានបើកហាងរបស់គាត់ឡើងវិញ ហើយបន្តលក់ថ្នាំញៀន និងភីហ្សារួមបញ្ចូលគ្នា។ ក្រុមអ្នកស៊ើបអង្កេតបានប្រើឱកាសនេះដើម្បីស្វែងរកខ្សែសង្វាក់ផ្គត់ផ្គង់គ្រឿង​ញៀន​ទៅ​កាន់​ហាងភីហ្សា ដែលនាំឱ្យពួកគេទៅបង្ក្រាបកន្លែងគ្រឿងញៀនមួយនៅភាគខាងលិចប្រទេសអាល្លឺម៉ង់ជាច្រើនសប្តាហ៍ក្រោយមក។

មន្រ្តីប៉ូលិស១៥០ នាក់បានឆ្មក់ចូលចម្ការកញ្ឆាចំនួនពីរ មួយនៅ Mönchengladbach នៅភាគខាងលិចទីក្រុង Düsseldorf រកឃើញកញ្ឆា ៣០០ដើមនិងមួយទៀតនៅ Solingen បានរកឃើញកញ្ឆា​៦០ដើម​។​ ផ្ទះ​និងអាជីវកម្មរបស់ជនសង្ស័យក៏ត្រូវកម្លាំងសមត្ថកិច្ចចុះបង្រ្កាបឃាត់ខ្លួនបានចំនួន៣នាក់ ក្នុងនោះមានជនសង្ស័យម្នាក់ អាយុ២២ឆ្នាំ ជាប្រធានប្រតិបត្តិការគ្រឿងញៀន។ លើសពីនេះប៉ូលិស​ក៏​បាន​រក​ឃើញ​អាវុធ លុយ និង​នាឡិកា​ថ្លៃ​ៗផង​ដែរ​ក្នុង​ពេល​វាយ​ឆ្មក់។

មកដល់ពេលនេះអ្នក​គ្រប់​គ្រង​ហាង​លក់​ភីហ្សា​ត្រូវ​បាន​ចាប់​ខ្លួន​ ខណៈ​ពេល​ដែល​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស ហើយ​កំពុងស្ថិត​ក្នុង​ការ​ឃុំឃាំង។ គួរបញ្ជាក់ថាលេខមីនុយ ៤០ គឺជាភីហ្សាដែលលក់ដាច់បំផុត។ ទោះយ៉ាងណាប៉ូលិស​មិន​បាន​បញ្ចេញ​ឈ្មោះ​អ្នក​ផ្សេង​ទៀត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​គ្រឿង​ញៀន ឬ​តម្លៃ​ភីហ្សា និង​កូកាអ៊ីន​រួម​បញ្ចូល​គ្នា​នោះ​ទេ៕

(រូបភាព៖ Alamy)
(រូបភាព៖ Alamy)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម