ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា កិច្ចចរចាសន្តិភាពអ៊ុយក្រែនជាមួយរុស្ស៊ី អាស្រ័យលើការបោះឆ្នោតអាមេរិក
លោក Volodymyr Zelensky បានប្រកាសកាលពីថ្ងៃទី២២ខែតុលាថា កិច្ចប្រជុំសន្ដិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី អាចធ្វើទៅបានឬយ៉ាងណានោះគឺពឹងផ្អែកលើលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិកនាថ្ងៃទី៥ខែវិច្ឆិកាខាងមុខ។

មេដឹកនាំអ៊ុយក្រែន បាននិយាយថា៖ «វាអាស្រ័យលើការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ខ្ញុំគិតថាពួកគេនឹងតាមដាននូវគោលការណ៍របស់សហរដ្ឋអាមេរិក»។ លោក Zelensky បានបង្ហាញក្ដីរំពឹងថា អាមេរិកនឹងបង្កើតគោលការណ៍ថ្មីយ៉ាងឆាប់រហ័សចំពោះកិច្ចចរចាសន្តិភាពរវាងអ៊ុយក្រែន និងរុស្ស៊ី ដោយមិនរង់ចាំដល់ខែមករាឆ្នាំ២០២៥នោះទេ។
លោក ដូណាល់ ត្រាំ ដែលជាបេក្ខជនប្រធានាធិបតី កន្លងមកបានបង្ហាញពីភាពសង្ស័យអំពីការគាំទ្រយោធា និងហិរញ្ញវត្ថុអាមេរិកសម្រាប់អ៊ុយក្រែន។ កត្តានេះបានជំរុញឲ្យមានក្ដីព្រួយបារម្ភថា បើបេក្ខជនបក្សសាធារណរដ្ឋរូបនេះជាប់ឆ្នោត នោះរដ្ឋាភិបាលក្រុងកៀវអាចប្រឈមមុខនឹងបញ្ហា ខណៈខ្លួនកំពុងប្រយុទ្ធជាមួយរុស្ស៊ីនៅលើសមរភូមិភាគខាងកើត និងខាងត្បូងរបស់ខ្លួន។
យ៉ាងណាមិញ លោក Zelensky បាននិយាយថា ជំនួបរបស់លោកជាមួយបេក្ខជនប្រធានាធិបតីអាមេរិកទាំងពីររូបគឺលោក ដូណាល់ ត្រាំ និងលោកស្រី កាម៉ាឡា ហារីស ដែលមកពីបក្សប្រជាធិបតេយ្យ បានដំណើរការយ៉ាងរលូនល្អ។ លោកបានរៀបរាប់ថា៖ «ខ្ញុំមានកិច្ចប្រជុំល្អជាមួយលោក ត្រាំ។ វាគឺវិជ្ជមានណាស់។ ហើយខ្ញុំមានមោទកភាពចំពោះរឿងនេះ។ ខ្ញុំក៏មានកិច្ចប្រជុំល្អណាស់ជាមួយលោកស្រី ហារីស ហើយនេះមិនមែនជាលើកទីមួយនោះទេ»។
សូមរំឭកថា កាលពីខែកុម្ភៈឆ្នាំ២០២២ ប្រទេសរុស្ស៊ីបានបើកការឈ្លានពានទ្រង់ទ្រាយធំទៅលើអ៊ុយក្រែន ដែលជាផ្នែកមួយនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនដែលបានផ្ទុះឡើងតាំងពីឆ្នាំ២០១៤មកម៉្លេះ។ ប្រតិបត្តិការឈ្លានពានមួយនេះ បានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ជីវិត និងបានបង្កឲ្យមានវិបត្តិជនភៀសខ្លួនធំបំផុតប្រចាំទ្វីបអឺរ៉ុបចាប់តាំងពីចប់សង្គ្រាមលោកលើកទីពីរ។ ប្រជាជនអ៊ុយក្រែនប្រហែល ៨លាននាក់ត្រូវបង្ខំផ្លាស់ប្ដូរទីលំនៅនៅក្នុងប្រទេសរបស់ពួកគេ ហើយជាង ៨,១លាននាក់បានរត់ភៀសខ្លួនចេញពីប្រទេស បើគិតត្រឹមខែមីនាឆ្នាំ២០២៣៕
ដោយ៖ ឈាង
ចុចអាន? លោក ហ្សេលេនស្គី៖ អាល្លឺម៉ង់ ខ្លាចរុស្ស៊ី ទើបមិនហ៊ានឲ្យអ៊ុយក្រែន ចូលណាតូ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៨ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ