Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​​ហេសបូឡាសំខាន់​៨រូប​​​ត្រូវអ៊ីស្រាអែល​សម្លាប់​​​​​​

បានផុស

នៅ

មរណៈ​ភាព​​របស់​ Hashem Safieddine ​​មេដឹកនាំ​ត្រូវ​​បន្ត​វេន​​​​ពី​​លោក Hassan Nasrallah ដែលត្រូវ​បានសម្លាប់​កាល​ពីដើម​ខែ​នេះ​ ​​​ក្រោម​​​ថ្វីដៃ​បាញ់​ផ្លោង​​​របស់​​អ៊ីស្រាអែល បាន​​ធ្វើ​ឲ្យ​​មរណៈ​ភាព​របស់ក្រុម​​មេដឹកនាំសំ​ខាន់​ៗ​​របស់​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​​កើន​ឡើង​​។ ​យោធា​អ៊ីស្រាអែល​ បាន​ប្រកាស​​ពី​​​ការសម្លាប់​​​លោក Hashem Safieddine នៅថ្ងៃទី​២២​ខែ​តុលា ប៉ុន្តែ​​មរណភាព​របស់​លោក​ទំនង​​កើត​មាន​តាំង​ពី​​៣សប្តាហ៍​​មុនក្នុង​​​ការ​វាយ​ប្រហារ​នៅ​ជាយ​ក្រុង​ភាគ​​ខាងត្បូង​​នៃ​​ទីក្រុង​បេរូត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងសង្គ្រាម​ជាមួយ​ក្រុម​​ហេសបូឡា​នៅ​លីបង់រយៈពេល​​​​១ខែ​ចុងក្រោយ​នេះ អ៊ីស្រាអែល​​​​ដែល​​មាន​សម្ព័ន្ធមិត្ត​អាមេរិក​នៅពីក្រោយ​បាន​បង្ហាញ​នូវ​ភាព​មានប្រៀប​យ៉ាងខ្លាំង​ក្នុងសង្គ្រាម​​ ដោយ​សម្លាប់​មេ​ដឹកនាំ​របស់​ក្រុមហេសបូឡា​ជាបន្តបន្ទាប់ និង​​បន្ត​បំផ្លាញ​​​​​​បណ្តាញ​របស់​ក្រុមហេសបូឡា​។​

មេដឹកនាំ​​សំខាន់​ៗ​របស់​ក្រុមសកម្ម​ប្រយុទ្ធ​​​ហេសបូឡា​​ដែលអ៊ីស្រាអែលសម្លាប់​រួម​មាន៖

  1. លោក ហាសេម សាហ្វីឌីន (Hashem Safieddine) ជា​មេដឹកនាំ​សំខាន់​​ទី២​ក្នុង​ក្រុម​​​​សកម្មប្រយុទ្ធ​​ហេសបូឡា​​មាន​មូលដ្ឋាន​ក្នុង​ប្រទេសលីបង់ ដែល​មាន​គោល​ដៅសំខាន់​ក្នុង​ការ​ប្រឆាំង​អ៊ីស្រាអែល។ លោក ត្រូវបាន​គេ​មើល​ឃើញ​ថា នឹង​ក្លាយ​ជា​​​មេដឹកនាំ​ត្រូវ​​បន្ត​វេន​​​​ពី​​លោក Hassan Nasrallah ដែល​អ៊ីស្រាអែល​សម្លាប់​​កាល​ពីដើម​ខែ​តុលា​ក្នុង​ការ​វាយប្រហារ​​​តាមផ្លូវអាកាស​។​ នៅ​ថ្ងៃទី​២២​ខែតុលា​ អ៊ីស្រាអែល​បានអះអាង​ថា ខ្លួន​បានសម្លាប់​មេដឹកនាំ​រូបនេះ​។​
  2. លោក សាយយ៉េដ ហាសសាន ណាសរ៉ាឡា (Sayyed Hassan Nasrallah)​ ជា​មេដឹកនាំ​​ប្រដាប់​អាវុធ​​​របស់​ក្រុមហេសបូឡា​សំខាន់​បំផុង​​​ជា​ង​​៣​ទសវត្សរ៍​​ចាប់​តាំងបី​ឆ្នាំ​១៩៩២​។​ ​ ​​ដោយ​សារ​​ការ​​វាយប្រហារ​របស់​​អ៊ីស្រាអែល​ តែ​ប៉ុន្មាន​ថ្ងៃ​លើ​​ក្រុមហេសបូឡា​​​​ក្នុងសមរភូមិ​​ក្នុង​លីបង់​ ​​មេដឹកនាំ​ក្រុមហេសបូឡា​រូប​នេះ​​​ត្រូវ​បាន​អះអាង​ស្លាប់​កាល​ថ្ងៃទី​២៧​ខែ​កញ្ញា​។
  3. លោក​ អ៊ីប្រាហ៊ីម ឃ្យូ​បៃ​ស៊ី (IBRAHIM QUBAISI)​ គឺ​ជា​មេបញ្ជាការ និងជាឥស្សរជននាំមុខគេនៅក្នុងផ្នែករ៉ុក្កែតរបស់ក្រុមហេសបូឡា ត្រូវ​បាន​គេ​​រាយការណ៍ថា បានបាត់​បង់​ជីវិត​​​ក្នុង​ការវាយប្រហារតាមអាកាស​របស់​អ៊ីស្រាអែល​ នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត​កាលពីថ្ងៃទី​២៤​​​ខែកញ្ញា ពោល​គឺ​មួយថ្ងៃ​ក្រោយ​​​ការ​ប្រកាស​វាយ​ចូល​ទឹកដី​​លីបង់​របស់​អ៊ីស្រាអែល​​ដែល​តែ​​ងតែ​សង្កៀត​ធ្មេញ​ខឹង​ហេសបូឡា​​ដែលតែងតែ​​ផ្លោង​ដាក់​ខ្លួន​​​​ពី​ប្រទេស​លីបង់​។
  4. លោក អ៊ីប្រាហ៊ីម អាគីល (Ibrahim Aqil) ដែល​ជា​មេបញ្ជាការប្រតិបត្តិការរបស់ក្រុមហេសបូឡា​​ដែលបម្រើការ​លើស្ថាប័នយោធាកំពូលរបស់ក្រុម​នេះ​ ត្រូវ​បានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង​បេរូត​កាលពីថ្ងៃទី២០​ខែកញ្ញា។ ការ​ចុះ​ផ្សាយ​​ខ្លះ​ បង្ហាញ​ថា ​អាគីល​ដែលបានប្រើឈ្មោះក្លែងក្លាយថា Tahsin និង Abdelqader ជាសមាជិកនៃស្ថាប័នយោធាកំពូលរបស់ហេសបូឡា​ គឺក្រុមប្រឹក្សា Jihad ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អាគីល​ពីតួនាទីមួយនៅក្នុងការទម្លាក់គ្រាប់បែកលើរថយន្តក្រុងបេរូត​ដែលបានវាយប្រហារស្ថានទូតអាមេរិកក្នុងខែមេសា​ឆ្នាំ១៩៨៣​ដែលបានសម្លាប់មនុស្ស៦៣​នាក់ និងបន្ទាយ​ទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ប្រាំមួយខែក្រោយមក ដែលបានសម្លាប់មនុស្ស២៤១នាក់។
  5. លោក អាមេដ វ៉ាប៊ី (AHMED WAHBI) ​ជាមេបញ្ជាការកំពូលម្នាក់ដែលមើលការខុសត្រូវលើប្រតិបត្តិការយោធារបស់កងកម្លាំងពិសេស Radwan ក្នុងសង្រ្គាម​នៅ​តំបន់ហ្គាហ្សា​ រហូតដល់ដើមឆ្នាំ​២០២៤​ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសំដៅទៅលើមេបញ្ជាការកំពូលៗជាច្រើននៅជាយក្រុងបេរូត​កាលពីថ្ងៃទី២០​ខែកញ្ញា។ លោក អាមេដ វ៉ាប៊ី ​​ត្រូវ​បាន​សម្លាប់​ក្នុងថ្ងៃតែ​មួយ​ជាមួយ​ លោក អ៊ីប្រាហ៊ីម អាគីល។​
  6. លោក ហ្វូដ ស៊ុក (FUAD SHUKR)​ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​សារ​ការ​វាយ​ប្រហារ​​របស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់កាលពីថ្ងៃទី ៣០​ខែកក្កដា។ លោក ហ្វូដ ស៊ុក ជា​មេបញ្ជាការកំពូលរបស់ហេសបូឡា ដែលកំណត់ដោយយោធាអ៊ីស្រាអែលថា ជា​​អ្នក​ជំនិត​បំផុត​​​របស់ Sayyed Hassan Nasrallah ដែល​ត្រូវ​បាន​សម្លាប់​​កាល​ថ្ងៃទី​២៧​ខែកញ្ញា​​។ Shukr គឺជាឥស្សរជនយោធាឈានមុខគេមួយរបស់ហេសបូឡា​ ចាប់តាំងពី​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ បានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង៤​ទសវត្សរ៍មុន គឺ​នៅឆ្នាំ​១៩៨២​។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ​លោក ស៊ុក នៅក្នុងឆ្នាំ២០១៥​ ហើយបានចោទប្រកាន់​ថាបានដើរតួនាទីសំខាន់ក្នុងការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៨៣​លើបន្ទាយទាហានម៉ារីនអាមេរិកនៅទីក្រុង បេរូត ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកចំនួន២៤១នាក់។
  7. លោក ម៉ូហាំម៉េដ ណាសសឺរ (Mohammed Nasser) ​ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៣​ខែកក្កដា។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវដោយនិយាយថា គាត់បានដឹកនាំអង្គភាពដែលទទួល​ខុសត្រូវចំពោះការបាញ់ចេញពីភាគនិរតីលីបង់ទៅកាន់អ៊ីស្រាអែល។ ក្រោយ​ការ​សម្លាប់​នោះ ប្រភពសន្តិសុខជាន់ខ្ពស់នៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា លោក ណាសសឺរ ដែលជាមេបញ្ជាការជាន់ខ្ពស់ក្នុងក្រុម​ហេសបូឡា​​ ទទួលខុសត្រូវចំពោះផ្នែកមួយនៃប្រតិបត្តិការរបស់​ហេសបូឡា​​នៅតាម​ព្រំដែន​​​រវាង​លីបង់​និងអ៊ីស្រាអែល​។
  8. លោក តាលែប អាប់​ដាល់ឡាសហ៍​ (​TALEB ABDALLAH) ជា​មេបញ្ជាការតំបន់​របស់​​ក្រុមហេសបូឡា​ ត្រូវបានសម្លាប់កាលពីថ្ងៃទី១២​ ខែមិថុនា នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយអ៊ីស្រាអែល ដែល​បាននិយាយថា ខ្លួន​បាន​វាយ​ប្រហារមជ្ឈ មណ្ឌលបញ្ជា និងគ្រប់គ្រងមួយនៅភាគខាងត្បូងប្រទេសលីបង់។ តាមការ​ចុះ​ផ្សាយ​ខ្លះ ប្រភពសន្តិសុខក្នុង​ប្រទេសលីបង់ បាននិយាយថា គាត់គឺជាមេបញ្ជាការរបស់ក្រុម​ហេសបូឡា​ សម្រាប់​តំបន់កណ្តាលនៃខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ហើយមានឋានៈដូចគ្នានឹង លោក ណាសសឺរ ដែរ​​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

អតីត​តំណាង​រាស្រ្ត​គណបក្សប្រឆាំង គាំទ្រ​ឱ្យ​មាន​ច្បាប់​ភេរវកម្ម ដើម្បី​ដាក់ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ជា​ភេរវករ

ព័ត៌មានជាតិ៥៩ នាទីutes មុន

ស្អែកនេះ អ្នកដឹកនាំស្ថាប័នសារព័ត៌មាន នឹងជួបជុំគ្នាជជែកពីបញ្ហាផ្សាយព័ត៌មានបែបណា ទើបគេចផុតពីការប្ដឹងផ្ដល់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី ហ៊ុន ម៉ាណែត គ្រោងធ្វើទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន នៅឆ្នាំក្រោយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

លោក គួច ខេវិន ចាត់ទុកការជួយបណ្តុះបណ្តាលធនធានមនុស្ស ឱ្យមានចំណេះវិជ្ជា ជាក្តីសង្ឃឹមដ៏មានគុណធម៌

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ប៉ូលិសថៃ ចាប់ខ្លួន បុរសអូទ្រីស ដែលបើកម៉ូតូទឹកបុកជនជាតិរុស្ស៊ី ស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម