ព័ត៌មានអន្ដរជាតិ
ទីក្រុងបាងកក នឹងត្រូវខ្យល់ពុល គ្របដណ្តប់ មួយសប្តាហ៍ពេញ
ប្រទេសថៃបានចេញសេចក្តីប្រកាសឲ្យ នាយកដ្ឋានគ្រប់គ្រងការបំពុល ត្រៀមខ្លួនទប់ទល់នឹងខ្យល់បំពុលឬកម្ទេចធូលី PM2.5 ដែលនឹងគ្របដណ្តប់រាជធានីបាងកក ពេញមួយសប្តាហ៍នេះតែម្តង។ នេះបើតាមការចុះផ្សាយរបស់ Thai PBS នៅថ្ងៃពុធទី២៣ខែតុលាឆ្នាំ២០២៤។

តាមការបញ្ជាក់ពីលោក Sakda Tridech ប្រធានផ្នែកគ្រប់គ្រងគុណភាពខ្យល់និងសំលេងរំខាននៃប្រទេសថៃ, មូលហេតុដែលទីក្រុងបាងកក ជួបប្រទះខ្យល់ពុលបែបនេះគឺដោយសារតែគុណភាពខ្យល់មានការធ្លាក់ចុះ ហើយខ្យល់ត្រជាក់បក់មកពីប្រទេសចិន នឹងមកដល់រួចគ្របដណ្តប់លើភាគខាងជើងនិងឦសានប្រទេសថៃ។
យ៉ាងណាក្តី លោកនិយាយថា ដោយសារតែបាតុភូតអាកាសធាតុ La Niña ដែលនឹងអូសបន្លាយដល់ខែមីនាឆ្នាំក្រោយ មានន័យថា តំបន់ប៉ាស៊ីហ្វិកខាងលិចរួមទាំងប្រទេសថៃផងដែរ នឹងមានភ្លៀងធ្លាក់ញឹកញាប់ ដូច្នេះវានឹងជួយឲ្យបញ្ហា PM2.5 មិនសូវអាក្រក់ដូចឆ្នាំមុនឡើយ។
ពាក់ព័ន្ធបញ្ហានេះដែរ អគ្គនាយកដ្ឋានត្រួតពិនិត្យការបំពុល បានអំពាវនាវឲ្យអ្នកក្រុងបាងកក ត្រូវប្រយ័ត្នខ្លួនពេលចេញក្រៅដូចជាពាក់ម៉ាសដើម្បីការពារពីខ្យល់បំពុលជាដើម។

សូមបញ្ជាក់ថា មិនមែនតែរាជធានីបាងកកនៃប្រទេសថៃទេ សូម្បីទីក្រុងហាណូយនៃប្រទេសវៀតណាម ក៏ប្រឈមគុណភាពខ្យល់ពុលដ៏អាក្រក់ រហូតដល់ខែមីនាឆ្នាំក្រោយផងដែរ។
ប៉ុន្មានថ្ងៃមកនេះ តំបន់ភាគច្រើននៃទីក្រុងហាណូយ ត្រូវគ្របដណ្តប់ដោយផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់ ហើយបើយោងតាមអ្នកជំនាញ ហេតុដែលទីក្រុងហាណូយ មានផ្សែងអ័ព្ទក្រាស់និងខ្យល់ពុលដ៏គ្រោះថ្នាក់បែបនេះ គឺបណ្តាលពីបម្រែបម្រួលអាកាសធាតុ និងការហប់ខ្យល់ ធ្វើឲ្យកំហាប់ភាគល្អិតនិងធូលី មិនបែកខ្ញែក។
មិនត្រឹមប៉ុណ្ណឹង កត្តានេះក៏បណ្តាលមកពីផ្សែងយានយន្ត រោងចក្រ ការដុតកាកសំណល់ ចំបើង និងផលកសិកម្មនៅតាមវាលស្រែចម្ការ ដែលកាន់តែរីករាលដាលនិងញឹកញាប់ដោយគ្មានវិធានការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ទីក្រុងហាណូយ នឹងបន្តគ្របដណ្តប់ដោយខ្យល់ពុលគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់ឆ្នាំក្រោយ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ