Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ចម្បាំង​​ចិន​​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ច្រក​សមុទ្រ​ដែល​ងាយ​​ប​ង្ក​ភាព​តានតឹង​ជាមួយតៃវ៉ាន់​​

បានផុស

នៅ

ក្រុងតៃប៉ិ​​បាន​លើក​ឡើង​ថា ខ្លួនបានរកឃើញក្រុមនាវាផ្ទុកយន្តហោះចិនដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ដែនទឹកដែលបំបែក​តៃវ៉ាន់និងចិន​ដីគោក​ ១​ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំង​បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់​ដែលចិន​ដីគោក​​​តែ​ងតែ​ទាម​ទារ​​។ នេះ​បើយោង​តាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន ​CNA នៅថ្ងៃទី២៣ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសចិនដែលបានចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានបង្កើនសកម្មភាពយោធានៅជុំវិញកោះនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដាក់សម្ពាធឱ្យតៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។

ក្រសួងការពារជាតិតៃវ៉ាន់ បាន​និយាយថា ក្រុមនាវាផ្ទុកយន្តហោះ Liaoning ត្រូវ​បាន​គេ​ប្រទះឃើញ​ពេញមួយយប់នៅក្នុង​ដែនទឹកក្បែរកោះ Pratas ដែលគ្រប់គ្រងដោយតៃប៉ិ ចម្ងាយប្រហែល​៤០០គីឡូម៉ែត្រភាគនិរតីនៃកោះតៃវ៉ាន់ ហើយបន្តធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ ក្រសួង​បាន​បន្ថែម​ថា យោធា​របស់​តៃវ៉ាន់ «បាន​តាម​ដាន​ស្ថានការណ៍ ហើយ​បាន​ឆ្លើយ​តប​ទៅ​តាម​នោះ»។

គួរបញ្ជាក់ថានាវាLiaoning បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដែលត្រូវបានថ្កោលទោសដោយក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន។

ប្រទេស​ចិន​បានបញ្ជូនយន្តហោះចម្បាំង ក៏ដូចជានាវាចម្បាំងជាច្រើនគ្រឿងទៅឡោមព័ទ្ធកោះតៃវ៉ាន់ នៅក្នុងអ្វីដែលទីក្រុងប៉េកាំងថាជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំង ឯករាជ្យតៃវ៉ាន់។ ក្នុងសមយុទ្ធនោះ​ត្រូវ​បាន​ប្រកាស​ថាបន្ត ចិនបាន​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​កាលថ្ងៃ​អង្គារ​ក្នុង​តំបន់​មួយ​ចម្ងាយ​ប្រហែល ១០៥ គីឡូម៉ែត្រ​ពី​កោះ​តៃវ៉ាន់។

ជាមួយគ្នានេះកាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំងអាមេរិក និងកាណាដាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចម្ងាយ ១៨០គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃការឆ្លងកាត់ជាទៀងទាត់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងឋានៈជាផ្លូវទឹកអន្តរជាតិ ខណៈទីក្រុងប៉េកាំងបានថ្កោលទោសការអនុម័តនេះថាបានរំខានដល់ «សន្តិភាព និងស្ថិរភាព»នៅក្នុងច្រកសមុទ្រ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ២ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម២ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៥ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម